ការសិក្សាៈអាស៊ីគឺជាគោលដៅកំពូលនៃការនាំចេញរបស់ប្រទេសកាតា

ដោយៈ វុធ្ធី

ភ្នំពេញៈ បណ្តាប្រទេសនៅអាស៊ី បានឈរនៅលំដាប់កំពូលតារាង ក្នុងនាំចេញរបស់ប្រទេសកាតាក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២០។ នេះបើយោងតាមការសិក្សាមួយរបស់ប្រទេសកាតា។

ប្រទេសចំនួន៥ ដែលជាទិសដៅនាំចេញកំពូលទាំង៥ សម្រាប់ការនាំចេញរបស់កាតាគឺបណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ី។ ប្រទេសជប៉ុន បានក្លាយជាគោលដៅកំពូលសម្រាប់ការនាំចេញរបស់ប្រទេសកាតា ក្នុងរយៈពេល៩ខែដំបូង ឆ្នាំនេះ។ នេះយោងតាមទិន្នន័យរបស់អាជ្ញាធរផែនការ និងស្ថិតិកាតា។

របាយការណ៍បានឱ្យដឹងថា ការនាំចេញសរុបរបស់ប្រទេសកាតា ទៅកាន់ប្រទេសជប៉ុន គឺមានទឹកប្រាក់ប្រមាណ២១,១៧ពាន់លាន (លុយកាតា) ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ដែលជាការនាំចេញខ្ពស់បំផុតក្នុងឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិន ឈរនៅលំដាប់ទី២ ក្នុងបញ្ជីនាំចេញរបស់កាតា បន្ទាប់ពីប្រទេសជប៉ុនទាក់ទងនឹងការនាំចេញពីប្រទេសកាតា។ ការនាំចេញសរុបទៅប្រទេសចិន ក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំនេះ មានទំហំទឹកប្រាក់ប្រមាណ២០.៥៦ពាន់លាន (លុយកាតា)។ បន្ទាប់ពីប្រទេសចិន ប្រទេសឥណ្ឌា បានជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងចំណាត់ថ្នាក់នៃទិសដៅនាំចេញកំពូលនៃការនាំចេញរបស់កាតា។

ការនាំចេញសរុបទៅប្រទេសឥណ្ឌា ក្នុងរយៈពេល៣ត្រីមាសនៃឆ្នាំនេះ មានទឹកប្រាក់ជាង១៩,៣៤ពាន់លាន (លុយកាតា)។ កូរ៉េខាងត្បូងឈរនៅលំដាប់ទី៤ និងសិង្ហបុរីឈរនៅលំដាប់ទី៥ ក្នុងការនាំចេញរបស់កាតា។

ប្រទេសកូរ៉េខាងត្បូង បាននាំចូលទំនិញដែលមានតម្លៃ១៧.៨ពាន់លាន ពីប្រទេសកាតា ក្នុងរយៈពេល៩ខែ ខណៈដែលប្រទេសសិង្ហបុរី បាននាំចូលទំនិញដែលមានតម្លៃ៨,៧ ពាន់លានដុល្លារក្នុងរយៈពេល៨ខែពីប្រទេសកាតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here