ចំណេះដឹង! តើ​ពន្ធ​ប្រថាប់ត្រា​ត្រូវ​កំណត់​អត្រា​ប៉ុន្មាន​ភាគរយ?

ដោយ​វុត្ថា

ភ្នំពេញៈ ពន្ធ​ប្រថាប់ត្រា​គឺជា​ពន្ធ ដែលជា​ទូទៅ​នៅ​ប្រទេស​កម្ពុជា រដ្ឋ​ប្រមូល​ចំពោះ​ការផ្ទេរ​កម្ម​សិទ្ធ​អចលនទ្រព្យ ឬ​យានយន្ដ​គ្រប់​ប្រភេទ។ ហើយ​អ្នក​ជាប់ពន្ធ​ត្រូវមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ប្រថាប់ត្រា​អោយបាន​ចប់សព្វគ្រប់ ក្នុង​រយៈពេល៣ខែ។

ពន្ធ​ប្រថាប់ត្រា​នេះ​ត្រូវ​កំណត់​តាម​អត្រា៤% ចំពោះ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ឬ ការ​ការផ្ទេរសិទ្ធិ​កាន់កាប់​ដី​ដែល គ្មាន​សំណង់​ក្រោមរូបភាព​ជាការ​លក់ ការដោះដូរ ការទទួល​អំណោយ ការដាក់​ភាគទុន​ក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាពន្ធ និង​ការកំណត់​ពន្ធ​ប្រថាប់ត្រា មាន​ដូចខាងក្រោម៖

១. 4% នៃ​តម្លៃ​អចលនទ្រព្យ​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជា​សំណង់ ឬ/និង​ដី ឬ​ការដាក់​ភាគហ៊ុន​ជា​អចលនទ្រព្យ​ក្នុង​ក្រុមហ៊ុន។

២. 4% នៃ​តម្លៃ​មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានយន្ដ ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន​ឬ​យានយន្ដ​គ្រប់​ប្រភេទ។

៣. 0.1% នៃ​តម្លៃ​ភាគហ៊ុន ចំពោះ​ការផ្ទេរ​ចំណែក​ណាមួយ ឬ​ទាំងស្រុង​នៃ​ភាគហ៊ុន​ឬ​ការរំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា។

៤. 0.1% នៃ​តម្លៃ​ចុះកិច្ចសន្យា​ចំពោះ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ។

៥. 1 លាន​រៀល ចំពោះ​លិខិត​មាន​លក្ខណៈ​គតិយុត្ត ៣ប្រភេទ​គឺ លិខិត​ស្ដីពី​ការបង្កើត​ក្រុមហ៊ុន លិខិត​ស្ដីពី​ការបិទ​ក្រុមហ៊ុន និង​លិខិត​ស្ដីពី​ការរំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា។

ពន្ធ​ប្រថាប់ត្រា ត្រូវបាន​បង់​ដោយ​អ្នកទទួល​កម្មសិទ្ធិ ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​ដែល​គ្មាន​សំណង់ គិត​ជា​សមាមាត្រ លើ​តម្លៃ​ពិតប្រាកដ នៃ​ទ្រព្យសម្បត្តិ​នា​ថ្លៃ​ផ្ទេរកម្មសិទ្ធិ​និង​សិទ្ធិ​កាន់កាប់។ ប៉ុន្តែ​ដើម្បី​ឱ្យមាន​ភាពងាយស្រួល រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​កំណត់​តម្លៃ​សម្រាប់​រយៈកាលនីមួយៗ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការគិត​គួរ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here