ក្រុមហ៊ុនចិននៅឡាវ នាំចេញដែកលើកដំបូងមកកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុនចិន Khoukham Steel Industry Sole ដែលវិនិយោគលើរៀងចក្រផលិតដែកនៅឡាវ ថ្មីៗនេះបានដឹកជញ្ជូនដែកមកប្រទេសកម្ពុជា ដែលការនាំចេញដែកថែបដំបូងគេ ដែលផលិតនៅឡាវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TheStar នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រថយន្តដឹកទំនិញប្រមាណជា១២ គ្រឿងផ្ទុកដែកជាង ៣០០ តោន បានចាកចេញពីច្រកព្រំដែនប្រទេសឡាវខាងត្បូងឆ្ពោះទៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកានេះ។ ដែកនេះត្រូវបានផលិតនៅឯរោងចក្រដែកថែបឃុកហាមខេត្ត Savannakhet ចម្ងាយប្រហែល ៤១០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងវៀងចន្ទន៍។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ នៅថ្ងៃសុក្រ (២៧ វិច្ឆិកា) បានបញ្ជាក់ជាមួយកាសែតស៊ីនហួថា ការដឹកជញ្ជូននេះគឺជាការនាំចេញដែកថែបក្នុងស្រុកលើកដំបូងពីប្រទេសឡាវ។
លោក Ji Yongquan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនចិននៅឡាវនេះបានប្រាប់ស៊ីនហួនៅថ្ងៃសុក្រនេះថា បន្ទាប់ពីទទួលបានការបញ្ជាទិញ ក្រុមហ៊ុនបានត្រួតពិនិត្យ និងគ្រប់គ្រងគុណភាពយ៉ាងតឹងរឹង ដើម្បីចែកចាយផលិតផលទៅឱ្យអតិថិជនបរទេសតាមការគ្រោងទុក។
រោងចក្រ Khoukham Steel ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ នៅប្រទេសឡាវ និងជាការវិនិយោគពីប្រទេសចិន គឺជាសហគ្រាសដែកថែប ដែលចូលរួមក្នុងការផលិតដែកសម្រាប់ការលក់ និងផ្តល់សេវាកម្មក្រោយពេលលក់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here