សហគ្រិនកម្ពុជានឹងមានឱកាសក្នុងការពង្រឹងនិងពង្រីកខ្សែសង្វាក់ប្រកួតប្រជែងជាមួយប្រទេសជិតខាង

ដោយលក្ខិណា

ភ្នំពេញៈ បច្ចុប្បន្ននេះ សហគ្រិនជាច្រើននៅកម្ពុជា នៅតែមិនទាន់ផលិតនូវទំនិញដែលមានស្ដង់ដារទាំងការផលិត និងគុណភាព ដោយសារតែភាគច្រើននៃអ្នកផលិតគឺធ្វើឡើងជាលក្ខណៈនៅតាមផ្ទះ និងសិប្បិកម្ម ដោយមិនទាន់មានទីតាំងច្បាស់លាស់សម្រាប់ផលិត។

ប៉ុន្តែនៅឆ្នាំ២០២១ខាងមុខសហគ្រិនកម្ពុជានឹងមានទីតាំងមួយសម្រាប់ផលិតនូវផលិតផលសម្រាប់ទីផ្សារក្នុងស្រុកនិងឈានដល់នាំចេញក្រៅប្រទេសបានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាសៀ ឬទ្ធីវិនិយោគិនខ្មែរមួយរូប ដែលវិនិយោគទៅលើសួនបណ្ដុំសហគ្រាសធុនតូចនិងមធ្យមដំបូងគេនៅកម្ពុជា បាននិយាយថា លោកបានដាក់ទុនវិនិយោគលើគម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ប្រមាណ៣០លានដុល្លារលើផ្ទៃដីជាង៦ហិចតា ដើម្បីជួយដល់សហគ្រិន ដែលមិនមានទីតាំងច្បាស់លាស់ ក្នុងការចូលមកក្នុងសួននេះ ហើយចាប់ផ្ដើមដំណើរការផលិតរបស់ខ្លួន ជាមួយនឹងមានការគាំទ្រពីខាងរដ្ឋាភិបាលផង និងដៃគូអភិវឌ្ឍន៍ដូចជា ពីខាងUNDP នៃអង្គការសហប្រជាជាតិជាដើម។

លោកឧកញ៉ាបន្តថា សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនេះនឹងសាងសង់រួចរាល់នៅអំឡុងចុងឆ្នាំ២០២១ ហើយពេលនោះ សហគ្រិនទាំងឡាយដែលគិតថា ខ្លួនចង់ពង្រីកខ្សែច្រវ៉ាក់ផលិតផល ហើយមិនទាន់មានទីតាំងត្រឹមត្រូវ អាចមករកទីតាំងដែលខ្លួនចង់បាន ហើយចាប់ផ្ដើមដំណើរការផលិត នៅក្នុងសួនបណ្ដុំសហគ្រាស ដែលមានហេដ្ឋារចនាសម្ព័ន្ធហើយស្រាប់

លោកចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានឱ្យដឹងថាដើម្បីចូលក្នុងទីផ្សារលើពិភពលោកបានសហគ្រាសផលិតទាំងឡាយត្រូវពង្រឹងគុណភាពនិងត្រូវធ្វើឱ្យផលិតផលនោះមានស្ដង់ដារហើយការចូលរួមជាចង្កោមសហគ្រាសគឺវាមានភាពងាយស្រួលដល់រដ្ឋាភិបាលក្នុងការជួយដោះស្រាយរាល់បញ្ហាទាំងបច្ចេកទេស។

លោកបន្តថា សហគ្រាសទាំងឡាយ ដែលចូលមកក្នុងសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផលិត ហើយវាក៏នឹងធ្វើ     ឱ្យសហគ្រាសយើង ក្លាយជាសហគ្រាសដែលមានស្តង់ដារ ផលិតទំនិញចេញមានគុណភាពនិងអាចប្រកួតប្រជែងជាមួយSME នៅក្នុងតំបន់បានទៀតផងដែរ

LEAVE A REPLY

Please enter your comment!
Please enter your name here