ក្រសួងការបរទេសស្នើឱ្យបណ្តាប្រទេសហ្វ្រង់កូហ្វូនលើពិភពលោកមកវិនិយោគនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ៖ លោកប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវនិងនិងស្នើឱ្យប្រទេសនិងរដ្ឋជាសមាជិកហ្វ្រង់កូហ្វូនលើពិភពលោកមកកម្ពុជា ដើម្បីចាប់ដៃជាមួយគ្នាក្នុងការបណ្ដាក់ទុនវិនិយោគក្នុងពេលដែលប្រទេសកម្ពុជា បានបើកទូលាយចំពោះវិនិយោគិនមកពីគ្រប់ទិសទី។

នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូន លើកទី៣៧ (CMF) ដែលប្រព្រឹត្តទៅ តាមរយៈប្រព័ន្ធវីដេអូ កាលពីប៉ុន្មានថ្ងៃមុននេះលោកប្រាក់សុខុន បានមានប្រសាសន៍ថា ក្នុងនាមកម្ពុជា ជាប្រទេសនិយាយភាសាបារាំង សូមអញ្ជើញសហគ្រិន វិនិយោគិនហ្វ្រង់កូហ្វូន មកជួបដៃគូហ្រ្វង់កូហ្វូននៅកម្ពុជា ដើម្បីសហការវិនិយោគរួមគ្នាប្រកបដោយថាមពល។

សហគ្រិន អ្នកវិនិយោគហ្វ្រង់កូហ្វូនទាំងនោះ នឹងបានជួបប្រាស្រ័យទាក់ទងជាភាសាបារាំង ជាមួយអ្នកទទួលបន្ទុកផ្នែកសេដ្ឋកិច្ចមកពីវិស័យសាធារណៈ និងឯកជន ហើយពួកគេនឹងបានឃើញនូវឱកាសវិនិយោគនានា ដែលគួរឲ្យចាប់យក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៅទីក្រុងដ្យែរបា ប្រទេសទុយនេស៊ី នៅពេលខាងមុខនេះ លោកក៏បានស្នើឲ្យមានការអនុម័តនូវផែនទីបង្ហាញផ្លូវមួយ ដើម្បីកំណត់គោលដៅកំណើន នៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រចាំឆ្នាំពី ៥ភាគរយ ទៅ៦ភាគរយ រវាងសមាជិកហ្វ្រង់កូហ្វូនី និងការបង្កើតនូវ «ទីភ្នាក់ងារសង្កេតការណ៍ សេដ្ឋកិច្ចរបស់អង្គការ OIF» ផងដែរ។

ហ្វ្រង់កូហ្វូន ជាក្រុមប្រទេសនិយាយភាសាបារាំងបង្កើឡើងតាំងពីឆ្នាំ១៩៧០ ហើយរហូតមកដល់ពេលនេះ អង្គការហ្វ្រង់កូហ្វូនមានប្រទេសនិងរដ្ឋជាង៨០ជាសមាជិកក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ ដោយព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋក៏ជាស្ថាបនិក១អង្គនៃចលនាហ្វ្រង់កូហ្វូន និងជាមេដឹកនាំលេចធ្លោជាគេនៃចលនានេះនៅអាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here