មន្រ្តីជាន់ខ្ពស់NBCចូលរួមក្នុងវេទិកាទាក់ទងការផ្តល់ហិរញ្ញប្បទានដល់SME

ដោយៈ ម៉ាលីនណា

សៀមរាបៈ មន្រ្តីជានខ្ពស់ធនាគារជាតិនៃកម្ពុជា(ABC) បានអញ្ជើញជាអធិបតី ក្នុងវេទិកាគោលនយោបាយតំបន់ស្តីពី “ការផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសកសិកម្មធុនតូចនិងមធ្យម ដើម្បីជំរុញការអភិវឌ្ឍក្នុងប្រទេស”។

វេទិកានេះមានការអញ្ជើញចូលរួម ជាអធិបតីពីលោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកាគោលនយោបាយនេះ មានគោលបំណងផ្តល់ឱកាសដល់អ្នកចូលរួមប្រមាណ៩០រូប ជាតំណាងធនាគារកណ្តាល ស្ថាប័នរៀបចំគោលនយោបាយ ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា មកពីប្រទេសចំនួន១៤ ដែលជាសមាជិករបស់សមាគម APRACA។

វេទិការនេះធ្វើឡើងដើម្បីស្វែងយល់ និងពិភាក្សាអំពី៖ ១/គោលនយោបាយ សម្រាប់បន្ថយគម្លាតហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសកសិកម្មធុនតូច និងមធ្យម និង ២/ តួនាទីនិងយន្តការស្ថាប័ន ក្នុងការផ្តល់ហិរញ្ញប្បទានបន្ថែមដល់ សហគ្រាសកសិកម្មធុនតូចនិងមធ្យម បទពិសោធន៍ និងការអនុវត្តជាក់ស្តែង។

នារសៀលថ្ងៃដដែល លោកទេសាភិបាលរង ក៏បានអញ្ជើ​ញចូលរួមកិច្ចប្រជុំ គណៈកម្មការប្រតិបត្តិសមាគម ឥណទានកសិកម្ម និងជនបទ តំបន់អាស៊ីប៉ាស៊ីហ្វិក (APRACA) ដែលសហការរៀបចំ ដោយធនាគារជាតិនៃកម្ពុជា និងសមាគម APRACA ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here