ទំហំនាំចេញរបស់កម្ពុជារំពឹងមានទឹកប្រាក់ប្រមាណ២២ពាន់លានដុល្លារនៅឆ្នាំ ២០២០

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ទោះបីជាឆ្នាំ២០២០នេះ កម្ពុជាជួបវិបត្តិពីជំងឺកូវីដ១៩ផង និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយក្ដី តែទំហំនាំការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២០នេះ នឹងអាចសម្រេចបានកំណើនគួរឱ្យកត់សម្គាល់ផងដែរ បើធៀបនឹងឆ្នាំ២០១៩។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកមេធាវីរាជរដ្ឋាភិបាលនិងមេធាវីស្មគ្រចិត្តសម្ដេចតេជោ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “ឆ្នាំនេះ យើងបានឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់កម្ពុជាមានការកើនឡើង១៨ភាគរយ បើគិតជាទឹកប្រាក់មានប្រមាណ២២ពាន់លានដុល្លារអាមេរិក”។

សម្ដេចតេជោបន្តថា ទោះជាយ៉ាងណាក៏ដោយ ត្រូវខិតខំបន្ថែមទៀត ដើម្បីស្ដារសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលខាងមុខទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោ មានប្រសាសន៍បន្តទៀតថា ៛កម្ពុជាមានការចាត់ចែងចាយវាយច្បាស់លាស់ មិនមែនចេះតែខ្ជះខ្ជាយនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេល នេះ កម្ពុជាទទួលបានចំណូលប្រមាណ ៤.៥០០លានដុល្លារ។ ក្នុងនោះបានពីពន្ធដារលើសពី ២.៥០០លានដុល្លារ និងគយ ២.១០០លានដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here