ចំណេះដឹង! តើ​សាធារណជន​អាច​ប្តូរប្រាក់​នៅឯ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឬទេ?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ អ្នក​អាច​ប្តូរ​ប្រាក់រៀល ឬ​កាស​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​បាន។ ធនាគារជាតិ​នៃ​កម្ពុជា នឹងធ្វើ​ការផ្លាស់ប្តូរ​ជូន​អ្នក ដោយ​មិន​គិត​កម្រៃ​សេវា នូវ​ក្រដាស​ប្រាក់រៀល​ដែល​ចាស់​ឬ​រហែក ឬ​អ្នក​អាច​ប្តូរ​ពី​ក្រដាសប្រាក់ ដែលមាន​ចំនួន​ទឹកប្រាក់​ធំ​ទៅជា​ក្រដាសប្រាក់​ដែលមាន​ចំនួន​ទឹកប្រាក់​តូច​ជាង​មុន ឬ​ពី​តូច​ទៅ​ធំ ទៅតាម​តម្រូវការ​របស់​អ្នក។

ធនាគារជាតិ​នៃ​កម្ពុជា អាចធ្វើ​ការបដិសេធ​មិន​ប្តូរ​ជូន​អ្នក​ចំពោះ​ក្រដាស ប្រាក់​ណា​ដែល​ក្លែងក្លាយ ខូច​រូបរាង ធ្លុះធ្លាយ ឬ​បាត់បង់​ផ្ទៃ​ក្រដាស​ច្រើនជាង៣០% ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រដាសប្រាក់​បែបនេះ នឹងត្រូវ​ធ្វើការ​ដកហូត និង​បំផ្លាញចោល​ដោយ​គ្មាន​សំណង​ឱ្យទៅ​ម្ចាស់​ក្រដាសប្រាក់​វិញ​ឡើយ លើកលែងតែ​ក្នុងករណី​ពិសេស​មួយចំនួន ដែល​ធនាគារជាតិ​នៃ​កម្ពុជា​អាច​នឹង​ផ្តល់​សំណង​ទាំងអស់ ឬខ្លះៗដល់​ម្ចាស់​ដើម​វិញ។

យ៉ាងណា​ម៉ិ​ញ អ្នក​មិនអាច​សុំ​ប្តូរ​ពី​រូបិយប័ណ្ណ​បរទេស មកជា​រូបិយវត្ថុ​ជាតិ​ឬ​សុំ​ប្តូរ បញ្ច្រាស​មកវិញ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​បានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here