ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមមន្រ្តីជាន់ខ្ពស់បានចូលរួមជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង–ស្ថាប័នរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា, សមាគមសិល្បករខ្មែរ និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជាច្រើនរូបផងដែរ ។

គោលបំណងនៃកិច្ចប្រជុំដ៏សំខាន់នេះ គឺដើម្បីត្រួតពិនិត្យ
វឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីប្រមុខរដ្ឋាភិបាល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រចកម្ពុជា៕








