ប្រធានCEMEAលើកឡើងកុំឲ្យពលរដ្ឋអស់សង្ឃឹម ព្រោះវិស័យអចលនទ្រព្យនឹងងើបឡើងវិញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា នឹងមានសុខភាពរឹងមាំក្នុងរយៈពេលវែង ជាមួយការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលផ្តល់តម្លៃបន្ថែម ដល់កំលាំងពលកម្មជំនាញ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៩កក្កដាថាការឈានមកកាន់ខឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនិងឈានទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ជាឥទ្ឋិពលដ៏សំខាន់មួយក្នុងទីផ្សារព្រោះអំណាចនៃការទិញកំពុងកើនឡើងទោះបីស្ថានភាពសេដ្ឋកិច្ចត្រូវបានប្រទាញប្រទង់ដោយសារបញ្ហាភូមិសាស្រ្តនយោបាយនិងសង្រ្គាមកើនឡើងក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថាការគាំងលំហូរសាច់ប្រាក់FDIលើវិស័យអចលនទ្រព្យ និងការរឹតបន្តឹងឥណទានពីធនាគារ ក្នុងស្រុក ពិតជាបាន និងកំពុងជះឥទ្ឋិពលលើវិស័យនេះ ប៉ុន្តែវាបានធ្វើឲ្យទីផ្សារនេះ មានភាពធន់ច្រើនជាងមុន ទាំងសុខភាពសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យ

លោកបានបន្តដោយពន្យល់ថាភាពធន់ជាងមុនក្នុងវិស័យនេះគឺមានន័យសំដៅដល់អ្នកអភិវឌ្ឍន៍ធំៗកំពុងធ្វើពិពិធកម្មទីផ្សារនិងកំពុងរកវិធីសាស្រ្តដើម្បីស្តារស្ថានភាពនេះខណៈអ្នកវិនិយោគតូចៗកាន់តែមានចំណេះដឹងច្រើនជាងមុនមុនពួកគេសម្រេចចិត្តវិនិយោគដែលអាចបញ្ចៀសហានិភ័យនាពេលអនាគតបាន។

លោកយិនលាងគង់បានបន្តថាពិតមែនហើយ យើងពិតជាត្រូវការភាពអត់ធន់បន្ថែមទៀត ប៉ុន្តែសញ្ញានៃក្តីសង្ឃឹមក៏កើតមានផងដែរ តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗកំពុងបន្ត ស្របពេលដែលប្រជាពលរដ្ឋ បានគិតច្រើនជាងមុន ដើម្បីទាញផលប្រយោជន៍ ពីសេដ្ឋកិច្ចមូលដ្ឋានរបស់ខ្លួន

លោកបញ្ជាក់ថាការកើនឡើងអំណាចនៃការទិញជាដែកឆក់មួយដែលធ្វើឲ្យអ្នកធុរកិច្ចអន្តរជាតិសម្លឹងមើលមកកាន់ទីផ្សារនេះ។លោកបន្តថាអ្នកវិនិយោគធំៗមុនឈានជើងមកកាន់ប្រទេសមួយពួកគេសម្លឹងអំណាចនៃការទិញឬជីវភាពរបស់ប្រជាជនប្រទេសនោះជាមុនមុនពួកគេសម្រេចចិត្តមកវិនិយោគ។

លោកបន្តទៀតថានៅពេលដែលប្រជាជនគិតកាន់តែច្រើនពួកគេកាន់តែឆ្លាតរដ្ឋាភិបាលខំប្រឹងប្រែងនឹងបានផលកាន់តែច្រើនស្របពេលការផ្លាស់ប្តូរពលកម្មពីអតិពលកម្ម(អតិពលកម្ម សំដៅដល់ការប្រើប្រាស់ពលកម្មគ្មានជំនាញ)មកកកាន់ពលកម្មដែលមានជំនាញ នឹងធ្វើឲ្យចំណូលប្រជាពលរដ្ឋកើនជាងមុន ខណៈសំណាញ់សុវត្ថិភាពសង្គម(បសស) ត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងពីរដ្ឋាភិបាល ដើម្បីកសាងសង្គមមួយមានភាពរ៉ឹងមាំ និងស៊ីវិល័យ។

លោកយិនលាងគង់បានជម្រុញឲ្យអ្នកអភិវឌ្ឍន៍សិក្សាពីរសនិយមររបស់ប្រជាជនវ័យក្មេងដែលមានអាយុក្រោម៣០ឆ្នាំមាន៦៥ភាគរយដែលពួកគេបាននិងកំពុងក្លាយជាមួលធនមនុស្សនិងជាធនធានដ៏មានសក្តានុពលសម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចជាតិ។ លោកបន្តថា ការសិក្សាពីរសនិយមរបស់ពួកគេ ប្រព័ន្ឋនៃការគិតរបស់ពួកគេ យើងនឹងរកឃើញឱកាសធំមួយ ដែលអាចទាញបានប្រយោជន៍មិននឹកស្មានដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here