ជប៉ុនបោះបង់ចោលគម្រោងរមណីយដ្ឋានផ្ទះវីឡាដ៏ធំមួយកន្លែងនៅក្នុងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងរមណីយដ្ឋាន Pulchra Resort នៅទីក្រុង Da Nang ប្រទេសវៀតណាម ដែលមានដើមទុនវិនិយោគចំនួន១២លានដុល្លារ ត្រូវបានបោះបង់ចោល ចាប់តាំងពីផ្ទុះជំងឺរាតត្បាត រហូតមកទល់ពេលនេះ។

គម្រោងរមណីយដ្ឋាន Pulchra Resort មានទំហំប្រហែល១០ហិចតា ស្ថិតនៅលើផ្លូវ Truong Sa ជាប់ឆ្នេរ Tan Tra ក្នុងសង្កាត់ Ngu Hanh Son។ នៅក្នុងគម្រោងនេះ រួមមាន ផ្ទះវីឡាចំនួន២១យូនីត ដែលបានបើកដំណើរការ កាលពីខែមករា ឆ្នាំ២០១៣។ ប៉ុន្តែនៅពេលនេះ ផ្ទះទាំងនោះត្រូវបានគេបោះបង់ចោលទាំងស្រុង។

គម្រោងនេះ គឺជាគម្រោងរមណីយដ្ឋានទេសចរណ៍ ដំបូងគេនៅក្នុងទីក្រុង Da Nang  ដែលទទួលបានលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)មកពីប្រទេសជប៉ុន ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន P&I Enterprise។ គម្រោងនេះក៏រួមមានការដាំដើមឈើ និងការសាងសង់អាងហែលទឹកជាច្រើនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅទីតាំងកណ្ដាលរបស់គម្រោងនេះ គឺជាសាលសម្រាប់ទទួលភ្ញៀវ រួមជាមួយនឹងអាងហែលទឹក បារ និងភោជនីយដ្ឋាន។ រមណីយដ្ឋាននេះមានទីតាំង ស្ថិតនៅលើផ្លូវ ដែលតភ្ជាប់ទីក្រុង Da Nang និងទីក្រុង Hoi An នៅជិតទីលានវាយកូនហ្គោល និងរមណីយដ្ឋានឆ្នេរសមុទ្រ ដែលមានចម្ងាយ៩,២គីឡូម៉ែត្រពីទីប្រជុំជនក្រុង Da Nang និងមានចម្ងាយ១៤,១គីឡូម៉ែត្រពីព្រលានយន្តហោះ។

គម្រោងនេះរួមមាន ផ្ទះវីឡាបែបសួនច្បារចំនួន១៨យូនីត ផ្ទះវីឡាមាត់បឹងចំនួន១១យូនីត និងផ្ទះវីឡាមាត់សមុទ្រចំនួន២យូនីត។  ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះ គម្រោងទាំងមូលត្រូវបានបិទទ្វារ ហើយទឹកបឹងក៏រីងស្ងួតអស់ហើយដែរ។

ផ្ទះវីឡាទាំងអស់សុទ្ធសឹង តែមានអាងហែលទឹកស្ថិតនៅខាងមុខ។ តម្លៃសម្រាប់ការស្នាក់នៅផ្ទះវីឡាទាំងនេះ ធ្លាប់បានហក់ឡើងដល់៨លានដុង (ប្រហែល៣១៥ដុល្លារ) ក្នុងមួយយប់៕ប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here