ក្រុមអ្នកប្រកបរបក្រៅប្រព័ន្ធ ចាប់ផ្ដើមមានទឹកមាត់លេបក្រោយរដ្ឋាភិបាលប្រកាសបើកអាជីវកម្មមួយចំនួនឡើងវិញ

ភ្នំពេញ ៖ ក្រុមអ្នកប្រកបរបរក្រៅប្រព័ន្ធនៅកម្ពុជា ដូចជាក្រុមរត់ម៉ូតូឌុប រត់កង់បី និងអាជីវករតូចតាចចាប់ផ្ដើមមានសង្ឃឹមឡើងវិញក្រោយពេលរដ្ឋាភិបាលប្រកាសបើកអាជីវកម្មដែលបានហាមឡើងវិញ ដូចជាក្លឹបសាលារៀន ក្លឹបកម្សាន្ត រោងភាពយន្ត សារមន្ទីរនិងអាជីវកម្មមួយចំនួន ។
បុរសអ្នករត់កង់បីម្នាក់នៅរាជធានីភ្នំពេញជា ពៅ បាននិយាយថាចាប់តាំងពីរដ្ឋាភិបាលបានបិទអាជីវកម្មមួយចំនួន បន្ទាប់ពីព្រឹត្តិការណ៍៣វិច្ឆិកា ការប្រកបរបសរបស់ពួកលោកហាក់មិនកាក់កបនោះទេ ពោលគឺរកមួយថ្ងៃបានតែ១ម៉ឺន២ម៉ឺន និងបានធ្វើឱ្យពួកលោកជួបបញ្ហាហិរញ្ញវត្ថុ ហើយប្រឈមនឹងហានិភ័យផងដែរ ។ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលប្រកាសបើកឡើងវិញ នៅថ្ងៃទី២៣វិច្ឆិកានេះ ក្រុមអ្នកប្រកបរបរក្រៅប្រព័ន្ធ ដូចជារត់កង់បី និងរបរផ្សេងទៀតរំពឹងថានឹងទទួលបានចំណូលឡើងវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ ។
លោកបន្តថា នៅពេលអាជីវកម្មទាំងនោះបើកវិញ សកម្មភាពអាជីវកម្មមួយចំនួននឹងកើនឡើងវិញ ហើយមនុស្សម្នាក៏ចាប់ផ្ដើមចេញដើរក្រៅ ហើយពេលនោះចរាចរណ៍ក៏ចាប់ផ្ដើមមមាញឹក ពេលនោះក្រុមលោកនឹងអាចរកចំណូលបានវិញខ្លះ ។
លោកវន់ ពៅប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធបាននិយាយថា ជាធម្មតានៅពេលដែលមានបញ្ហាបិទអាជីវកម្មអ្វីមួយ ពីសំណាក់រដ្ឋាភិបាល គឺធ្វើនឹងឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋមួយចំនួនដូចគ្នា ។ប៉ុន្តែរដ្ឋាភិបាលបានបញ្ចប់នូវព្រឹត្តិការណ៍នេះ ហើយបើកវិញនូវអាជីវកម្មដែលហាមប្រាមនោះ វានឹងធ្វើឱ្យពលរដ្ឋដែលរងផលប៉ះពាល់ក៏អាចនឹងប្រសើរឡើងវិញដែរ ។
លោកបន្តថា តាមពិតទៅ ពួកគាត់បានជួបប្រទះរួចទៅហើយតាំងពីកូវីដ១៩ចាប់ផ្ដើមរកឃើញនៅក្នុងប្រទេសដែលធ្វើឱ្យសកម្មភាពអាជីវកម្មការងារផ្សេងៗត្រូវបានកាត់បន្ថយដូចជារោងចក្រសហគ្រាស និងអាជីវកម្មកម្សាន្តផ្សេង ។ ការប៉ះពាល់នេះ គ្មានអ្នកណាចង់ឱ្យកើតទេ តែវាត្រូវតែធ្វើដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងប្រទេសពីការឆ្លងរាលដាលជំងឺកូវីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here