NBCនឹងចុះMOUជាមួយធនាគារជាតិឥណ្ឌូនេស៊ីដើម្បីអភិវឌ្ឍន៍វិស័យនេះរវាងប្រទេសទាំងពីរ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC)​លោកជំទាវជា សិរីបានថ្លែងថា ធនាគារជាតិនៃកម្ពុជា មានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារកណ្តាលឥណ្ឌូណេស៊ី និងគ្រោងចុះអនុស្សរណៈយោគយល់ទ្វេភាគី ក្នុងឆ្នាំ២០២៤នេះ ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោកជំទាវបន្តថា អ្វីដែលផ្តោតជាជាពិសេស គឺផ្តោតលើការពង្រឹងការអភិវឌ្ឍវិស័យធនាគារ នៃប្រទេសទាំងពីរ និងការតភ្ជាប់ប្រព័ន្ធទូទាត់ទ្វេរភាគី ដែលទាំងនេះនឹងរួមចំណែក ជំរុញកំណើនភ្ញៀវទេសចរ ការដោះដូរពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបែបនេះ ក្នុងពេល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានារសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤កន្លងមកនេះ។

ក្នុងជំនួបនោះ លោកSanto ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងកិច្ចសហប្រតិបត្តិការទាំងនេះ។លោកទូតបានសរសើរពីគុណភាពអង្ករកម្ពុជាដែលបាននាំចេញទៅទីផ្សារឥណ្ឌូណេស៊ី។

លោកជំទាវបណ្ឌិតបានជម្រាបជូនពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជានៅក្នុងការគាំទ្រសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលនិងការពង្រឹងសន្តិសុខសាយប័រនៅក្នុងប្រព័ន្ធធនាគារកម្ពុជាតាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុការពង្រឹងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យានិងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។

ភាគីទាំងពីរបានឯកភាពគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យធនាគារ របស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕

លោកជំទាវទេសាភិបាល បានស្វាគមន៍វត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីមកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម Santo ក៏បានលើកសរសើរអំពីការរីកចម្រើន នៃប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសប្រព័ន្ធទូទាត់តាមឃ្យូអរកូត។

LEAVE A REPLY

Please enter your comment!
Please enter your name here