ផ្សារឃ្លាំងរំសែវថ្មីសែនសុខ ប្រកាសបើកដំណើរការនៅថ្ងៃទី២៧ ខែវិច្ឆិកា ចុងសប្ដាហ៍នេះ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្សារឃ្លាំងរំសែវថ្មីសែនសុខ បានធ្វើការសាងសង់រយៈពេល៩ខែដោយគិតចាប់ពីថ្ងៃសម្ពោធបុកគ្រឹះដែលចំណាយដើមទុនសាងសង់ប្រមាណជាង៣លានដុល្លាអាមេរិក។

នៅថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ផ្សារឃ្លាំងរំសែវថ្មីសែនសុខ នឹងបើកសម្ពោធដំណើរការជាផ្លូវការក្រោមអធិបតីភាពលោកជំទាវ ហ៊ុន សេងនី ឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងឯកឧត្តមលោកជំទាវអ្នកមុខអ្នកការជាច្រើននាក់ទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារឃ្លាំងរំសែវថ្មីសែនសុខ មានទីតាំងនៅចំកណ្តាលតំបន់ពាណិជ្ជកម្មទំនើប ជិតផ្សារ Aeon2 ទល់មុខផ្សារ Global House សាងសង់លើផ្ទៃដីចំនួន ២,៧ហិកតា ងាយស្រួលចតរថយន្ត និងម៉ូតូមានតូបលក់ផលិតផលរហូតដល់ ១០០០តូប អមជាមួយ Shophouse និងផ្សារបន្លែត្រីសាច់ធម្មជាតិ និងមានបន្ទប់ទឹកស្អាត មានអនាម័យ ។

ផ្សារឃ្លាំងរំសែវថ្មីសែនសុខ មានលក់ទំនិញជាច្រើនប្រភេទដូចជា ទូរស័ព្ទដៃ សំភារៈទូរស័ព្ទ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ម្ហូបអាហារ គ្រឿងសម្អាង សាឡន និងថែសម្ផស្ស ព្រមទាំងហាងកាហ្វេប្រេនផ្សេងៗដែលមានគុណភាពខ្ពស់តម្លៃសមរម្យ ។

សូមបញ្ជាក់ថា រាល់ការជាវទំនិញក្នុងឱកាសបើកលក់ពីថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២០ ខាងមុខនេះ ផ្សារឃ្លាំងរំសែវថ្មីសែនសុខក៏មានកម្មវិធី Promotion និងការលក់បញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here