កម្ពុជា-សិង្ហបុរីប្ដេជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្ដុះធនធានមនុស្សរបស់កម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ កម្ពុជា និងសិង្ហបុរីបានប្ដេជ្ញាជាថ្មីយ៉ាងមុតមាំ ក្នុងការពង្រីកលើវិស័យការងារ និងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទាំងក្នុងតំបន់និងពិភពលោក ។

នៅក្នុងជំនួ លោក ម៉ៃឃើញ តាន់ ឯកអគ្គរដ្ឋទូតសង្ហបុរីប្រចាំកម្ពុជានៅព្រឹកថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០២០នេះ លោកអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសានស៍ថា ទំនាក់ទំនងការទូតនិងវិស័យនានាពិសេសវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយសិង្ហបុរីបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា ។

លោកបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោលនិងសិក្ខាកាមដល់ប្រទេសកម្ពុជាផ្ទាល់។ ចំពោះផ្នែកសុវត្ថិភាពនិងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡ ចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រសហគ្រាស។

លោកបានស្នើដល់សិង្ហបុរីក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសពិសេសគឺកម្ពុជាត្រូវការធនានមនុស្សប្រកបដោយគុណវុឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួនាទីយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះដែរ កម្ពុជាក៏មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរីទៅមុខទៀ ហើយសង្ឃឹមថាសិង្ហបុរីនឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុជាបន្ថែមទៀតផងដែរ ។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជាក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់សិក្ខាកាម។

លោកថា៖‍«សិក្ខាកាមកម្ពុជា ចូលចិត្តសិក្សានៅកន្លែងការងារផ្ទាល់តែម្ដង ដែលជាចំណុចពិសេសមួយក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់តែល្អប្រសើរ»។

លោកបន្តថាសិង្ហបុរីបានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយក្នុងនាមជាឯកអគ្គរដ្ឋទូតក៏តែងតែជំរុញក្រុមហ៊ុនសិង្ហបុរីត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះការវិនិយោគរបស់ខ្លួននៅកម្ពុជា ត្រូវគោរពអនុវត្តន៍តាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងត្រូវចូលរួមបណ្ដុះបណ្ដាលសមត្ថភាពជំនាញការងារដល់កម្មករកម្ពុជាផងដែរ ដើម្បឱ្យពួកគេទទួលបានជំនាញសមស្របមួយសម្រាប់ធ្វើការងារចិញ្ចឹមជីវិតឱ្យកាន់តែល្អប្រសើរ។

ភាគីទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហការគ្នាកាន់តែរឹងមាំថែមទៀតជាពិសេសនៅក្នុងបរិបទនៃជំងឺកូវី១៩ ដែលរដ្ឋាភិបាលទាំងពីរគឺសុទ្ធតែបានទប់ស្កាត់និងដោះស្រាយបានយ៉ាងល្អនិងទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here