មន្រ្តីលើកឡើងពីឱកាសវិនិយោគនៅកម្ពុជាក្នុងសន្និសីទ អន្តរជាតិមួយ

        ដោយៈ គង់ ម៉ាលីនណា

        ប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ​បាន​លើកឡើង​ពី​ឱកាស​វិនិយោគ​ នៅ​ក្នុង​សន្និសីទ​ឧស្សាហកម្ម​ផលិត​ឧបករណ៍​ថាមពលអគ្គិសនី​របស់​ប្រទេស​ចិន​ (C​h​on​g​q​in​g​)-​អា​ស៊ាន​ ​ឆ្នាំ​២​០​២​៤​ ​ស្តីពី​នុ​វា​នុ​វត្ត​ន៍ ​និង​កិច្ច​សហប្រតិបត្តិការ​។

សន្និសីទនេះ ​បាន​រៀបចំ​ឡើង​នៅ​ស្រុក​ ​F​u​l​in​g​ ​ខេត្ត​ C​h​on​g​q​in​g​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​ ​ដោយ​កម្ពុជា​បាន​អញ្ជើញ​អ្នក​វិនិយោគ​មកពី​ប្រទេស​ផ្សេងៗ ​ឱ្យ​ចាប់​យក​ឱកាស​ធ្វើអាជីវកម្ម​ ​និង​វិនិយោគ​នៅ​កម្ពុជា ​និង​ធ្វើការ​រួមគ្នា​ ដើម្បី​សម្រេច​បាន​នូវ​វិបុលភាព​ក្នុង​តំបន់​។​

ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​ អ្នកចូលរួម​ប្រមាណ​ជាង​៤​០​នាក់ ​មកពី​ប្រទេស​អា​ស៊ាន​ចំនួន​១​០​ ​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​ C​hen​g​d​u-C​h​on​g​q​in​g​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន​ ក្នុង​វិ​ស័យ​ឧស្សាហកម្ម ​ផលិត​ឧបករណ៍​ថាមពល​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​រដ្ឋបាល​ស្រុក​ ​F​u​l​in​g​ ​និង​គណៈកម្មាធិការ​សហប្រតិបត្តិការ​ឧស្សាហកម្ម​ RC​E​P​ ​បាន​ ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​។​ ​កិច្ចព្រមព្រៀង​នេះ​បាន​ចែង​ថា​ ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ឧស្សាហកម្ម​ RC​E​P​ ​នឹង​ជួយ​​F​u​l​in​g​ ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ RC​E​P​ ​រួម​ទាំង​ការ​ធ្វើ​កិច្ច​ចរចា​ពាណិជ្ជកម្ម​ ​ការផ្លាស់ប្តូរ​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ផ្សេងទៀត​ក្នុង​ប្រទេស​ ​និង​ក្រៅ​ប្រទេស​។​

លោក​ Xu N​in​g​n​in​g​ ​ប្រធាន​គណៈកម្មាធិការ​សហប្រតិបត្តិការ​ឧស្សាហកម្ម​RC​E​P​ ​បាន​និយាយ​ថា​ ​ការ​ផ្តោត​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ គឺ​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​។​ ​ក្រៅពី​ឧស្សាហកម្ម​ផលិត ​ឧបករណ៍​ថាមពល​ ​ទីក្រុង​ C​h​on​g​q​in​g​ ​និង​ប្រទេស​សមាជិក​ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​មានឱកាស​កិច្ច​សហការ​នៅ​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​ ​ឧស្សាហកម្ម​ឱសថ​បុរាណ​ចិន​ ​និង​ឧស្សាហកម្ម​ដឹកជញ្ជូន​។​

លោកស្រី​ ខា ​ឡេង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​​មានប្រសាសន៍ថា​ ​ទោះបីជា​មានវិបត្តិ​សកលលោក ​ក្នុង​ពេល​បច្ចុប្បន្ន​ ​រួម​ទាំង​ភាព​មិន​ច្បាស់លាស់​ក៏ដោយ​ ​ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា​ បាន​បង្ហាញ​ពី​ភាព​ធន់​គួរ​ឱ្យ​កត់​សម្គាល់​។​

យោង​តាម​ស្ថិតិ​ពាណិជ្ជកម្ម​ ចាប់ពី​ខែ​មករា​ ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា ​ជាមួយ​ទី​ផ្សារ​ពិភពលោក​​​មាន​លើស​ពី​២​១​,​៦​១​២​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​១​២​ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

លើស​ពី​នេះ​ ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ RC​E​P​ ​ក៏​ឈាន​ដល់​​១​៤​,​១​៧​១​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​កើន​ឡើង​១​៤​,​២​០​​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២​០​២​៣​។​

ទិន្នន័យ​វិជ្ជមាន​ទាំងនេះ​បង្ហាញ​ថា​ ​ការ​កើន​ឡើងជា​បន្ត​នៃ​សកម្មភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​ ​ប្រទេស​សមាជិក​កិច្ចព្រមព្រៀង​ RC​E​P​ ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

លោកស្រី​ ខា ​ឡេង​ ​បាន​ជម្រាប​តំណាង​ប្រទេស​នានា​អំពី​គុណសម្បត្តិ​នៃ​ការ​វិនិយោគ​ ​និង​ផលិតកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​ទាក់ទង​នឹង​គុណសម្បត្តិ​ភូមិ​សា​ស្រ្ត ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​គោល​នយោបាយ​អនុគ្រោះ​ ​ធនធានមនុស្ស​ជាដើម​។​ ​ជាមួយគ្នា​នេះ​ ​លោកស្រី​បាន​អំពាវនាវ​ ដល់​អ្នក​វិនិយោគ​មកពី​បណ្តា​ប្រទេស​នានា​ ​ចាប់​យក​ឱកាស​ធ្វើអាជីវកម្ម​ ​និង​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​កសាង​ ​និង​សម្រេច​បាន​នូវ​វិបុលភាព​ ក្នុង​តំបន់​កាន់តែ​ប្រសើរ​ឡើង​។​

ក្នុង​ឆ្នាំ​២​០​២​៣​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ ​ស្រុក​ ​F​u​l​in​g​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន ​មាន​រហូត​ដ​ល់​៤​,​២​​ពាន់​លាន​យន់​ ​ដែល​ក្នុង​នោះ​ តម្លៃ​នាំចេញ​ផលិតផល​គ្រឿងម៉ាស៊ីន​ ​និង​អគ្គិសនី​ឈាន​ដល់​៤​២​០​លាន​យន់​ ​កើន​ឡើង​១​៤​០​​ភាគរយ ​ធៀប​នឹង​ឆ្នាំមុន​។​ ​នា​ពេល​បច្ចុប្បន្ននេះ​ ​ស្រុក​F​u​l​in​g​ ​កំពុង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​បណ្តា​ប្រទេស​អា​ស៊ាន​លើ​វិ​ស័​យ​ឧស្សាហកម្ម​ដូចជា​ ​ស​ម្ភារៈ​គីមី​ ​ស​ម្ភារៈ​លោហៈ​ ​យានជំនិះ​ថាមពល​ ​ជី​វ​វេជ្ជសាស្ត្រ​ ​អាហារ​ ​និង​កែច្នៃ​ផលិតផល​កសិកម្ម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here