ចំណេះដឹង! តើ​ធនាគារជាតិ​នៃ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ស្ថាប័ន​ពិសេស​បែបណារបស់​រដ្ឋាភិបាល

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា ជា​ស្ថាប័ន​ស្វយ័ត​សាធារណៈ ដែល​ទទួល​សិទ្ធិ​អចិន្ត្រៃយ៍​ពី​រាជរដ្ឋាភិបាល មាន​ស្វ័យភាព​ក្នុងការ​គ្រប់គ្រង តែ​ត្រូវធ្វើ​របាយការណ៍​ស្តីពី​ការអនុវត្ត​ភារកិច្ច និង​លទ្ធផល​ដែល​សម្រេចបាន ជូន​រដ្ឋសភា​និង​រាជរដ្ឋាភិបាល។

ធនាគារកណ្តាល​កំណត់ និង​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ដើម្បី​រក្សា​និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ពិគ្រោះ​យោបល់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ក្របខ័ណ្ឌ​គោល នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រឹក្សាភិបាល​ជា​គណៈ​គ្រប់គ្រង ដែលមាន​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្តីសម្រេច​លើ​ផែនការ និង​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា នៅ​ធនាគារជាតិ​នៃ​កម្ពុជា ។

ក្រុមប្រឹក្សាភិបាល​កំពូល​មាន​សមាសភាព​ចំនួន៧រូប ដែលមាន​ទេសាភិបាល​ជា​ប្រធាន និង​មាន​តួនាទី​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ជា​អ្នករាយការណ៍​ជូន​ក្រុមប្រឹក្សាភិបាល និង​ជា​អ្នកទទួលខុសត្រូវ​អនុវត្ត​គោលនយោបាយ និង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

ទេសាភិបាល​ត្រូវបានតែងតាំង ដាក់ជំនួស និង​បញ្ឈប់​ពី​តំណែង​ដោយ​ព្រះរាជក្រឹត្យ ដែល​យោងតាម​សំណើ​របស់​រាជរដ្ឋាភិបាល ។ ក្រុមប្រឹក្សាភិបាល​ត្រូវ​ជួបប្រជុំគ្នា​យ៉ាងតិច២ខែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here