មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជួបប្រជុំជាមួយក្រុមមន្រ្តីធនាគារ ពិភពលោក

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ (Wrap-up meeting-CASDP) ជាមួយក្រុមបេសកកម្មគាំទ្រ ការអនុវត្តគម្រោង CASDP លើកទី៨ របស់ធនាគារពិភពលោក។

ក្នុងឱកាសនោះ លោកហ៊ាន វណ្ណហន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ដល់ក្រុមការងារបេសកកម្មរបស់ WB ដែលបានបំពេញបេសកកម្ម គាំទ្រការអនុវត្តនេះ ដឹកនាំដោយលោកស្រី ចំរើន មុទិតា ប្រធានក្រុមកិច្ចការ, លោក ចាន់ វីរៈ ប្រធានក្រុមកិច្ចការរួម និងសមាជិកក្រុមបេសកកម្មផ្សេងទៀតទាំងអស់ ដែលបាន​ពិភាក្សាលម្អិតជាមួយទីភ្នាក់ងារប្រតិបត្តិគម្រោង(EA) និងទីភ្នាក់ងារអនុវត្ត (IAs) លើវឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមនានាដែលបានជួបប្រទះ និងកើតឡើងជាមួយនឹង​មធ្យោបាយ ឆ្ពោះទៅមុខដូចជា ពិនិត្យដំណើរការប្រតិបត្តិការរបស់​គម្រោង រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ការអនុលោមតាមតម្រូវការ ការពារសុវត្ថិភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (ប្រព័ន្ធធារាសាស្រ្ត និងផ្លូវជនបទ) សកម្មភាពត្រួតពិនិត្យ និងវាយតម្លៃ។

នៅក្នុងអង្គប្រជុំនោះ ក៏បានពិនិត្យឡើងវិញនូវវឌ្ឍនភាពឆ្ពោះទៅរក​ការសម្រេច បាននូវគោលបំណងអភិវឌ្ឍន៍ របស់គម្រោងចាប់តាំងពីការចាប់ផ្តើមគម្រោង ជាពិសេសការពិនិត្យឡើងវិញ និងការធ្វើបច្ចុប្បន្នភាព​ នៃការត្រួតពិនិត្យក្របខ័ណ្ឌលទ្ធផល (RFM) និងពិនិត្យស្ថានភាព នៃការអនុវត្តសកម្មភាពសំខាន់ៗ ដែលបានព្រមព្រៀងក្នុងកំឡុង ISM7 ចុងក្រោយក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងទាំងនោះរួមមានធាតុផ្សំ ទី១. ការធ្វើឱ្យមានពិពិធកម្មកសិកម្ម (ផែនការពិពិធកម្ម/ការរៀបចំផែនការអាជីវកម្ម ការដាក់ស្នើដំណើរការវាយតម្លៃ និងអនុម័ត ការផ្គូផ្គងការផ្តល់ជំនួយ និងការទូទាត់ខ្សែឥណទាន) ទី២ គាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ (ប្រព័ន្ធធារាសាស្រ្ត និងផ្លូវជនបទ) ទី៣. ការកែលម្អព័ត៌មានកសិកម្ម (ប្រព័ន្ធព័ត៌មានកសិកម្ម (AIS) នឹងគ្របដណ្តប់ប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម (AMIS) និងការគ្រប់គ្រងគុណភាព (លទ្ធកម្មឧបករណ៍មន្ទីរពិសោធន៍សម្រាប់មន្ទីរពិសោធន៍កសិកម្មជាតិ)។

ទី៤. លទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ ការផ្សព្វផ្សាយ និងទំនាក់ទំនង និងការអនុលោមតាមការការពារបរិស្ថាន និងសង្គម និងសកម្មភាពយេនឌ័រ។

បន្ថែមពីនោះ ក៏បានពិនិត្យ និងបញ្ចប់សៀវភៅណែនាំ​ប្រតិបត្តិការគម្រោង ដែលបានធ្វើបច្ចុប្បន្នភាព (POM) ដោយផ្អែកលើបទពិសោធន៍ និងមេរៀន ដែលបានរៀន​ពីការអនុវត្តគម្រោង ជាពិសេសដើម្បីសម្រួលដល់ការរៀបចំ DPl/BPl ដំណើរការដាក់ស្នើ ការវាយតម្លៃ និងដំណើរការអនុម័ត និងបានយល់ព្រមលើផែនការសកម្មភាព ដើម្បីពន្លឿនការអនុវត្តគម្រោង ដើម្បីសម្រេចបានលទ្ធផលរំពឹងទុក ការប្រគល់ពីក្រុមគម្រោង MoWRAM មុនទៅឱ្យក្រុមគម្រោង MoWRAM ថ្មី គួរតែត្រូវបានពិភាក្សាយ៉ាងច្បាស់លាស់ និងយល់ព្រមលើផ្លូវឆ្ពោះទៅមុខ។បេសកកម្មរបស់ ISM នេះ បានប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here