សម្តីរបស់លោកស៊ី ជីនពីង បញ្ជាក់ថា ពិភពលោក នឹងទទួលបានឱកាសអភិវឌ្ឍន៍ពីការបើកចំហរសេដ្ឋកិច្ចរបស់ចិន

ដោយ៖ វុធ្ធី

អន្តរជាតិ៖ អ្នកជំនាញ បាននិយាយថា សុន្ទរកថារបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅឯកិច្ចសន្ទនានាយកប្រតិបត្តិកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កាលពីថ្ងៃ ព្រហស្បតិ៍ បានគូសបញ្ជាក់ថា ការបើកចំហរ និងគំរូអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន នឹងផ្តល់នូវឱកាសអភិវឌ្ឍន៍បន្ថែមទៀតដល់ពិភពលោក។
នៅក្នុងសុន្ទរកថា ដែលបានធ្វើឡើងតាមរយៈ Video Conference នៅក្នុងកិច្ចប្រជុំ APEC លោកស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសចិននឹងបើកទ្វារ ឱ្យកាន់តែទូលំទូលាយដល់ពិភពលោក ហើយគំរូអភិវឌ្ឍន៍ថ្មីរបស់ប្រទេសចិន នឹងធ្វើឱ្យប្រទេសនេះអាចបញ្ចេញសក្តានុពលទីផ្សាររបស់ខ្លួនយ៉ាងពេញលេញ និងបង្កើតតម្រូវការកាន់តែច្រើនសម្រាប់ប្រទេសដទៃទៀត។

គោលនយោបាយរបស់ចិន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការច្នៃប្រឌិត ដោយពង្រីកតម្រូវការក្នុងស្រុក និងបើកទីផ្សារបន្ថែមទៀត។ លោក Jin Jianmin សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Fujitsu ក្នុងប្រទេសជប៉ុន បានមានប្រសាសន៍ថា “ផែនការឈ្នះឈ្នះនេះ” ត្រូវបានស្វាគមន៍ដោយប្រទេសជាច្រើន។

លោក Alvaro Echeverria អនុប្រធានសភាពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកនៅប្រទេសឈីលី បានកត់សម្គាល់ថាសុន្ទរកថារបស់លោកស៊ី គឺជាការលើកទឹកចិត្ត និងជាសញ្ញាសំខាន់ ដែលផ្ដល់ទំនុកចិត្តដល់សេដ្ឋកិច្ចពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បាននិយាយថា ទស្សនវិស័យ និងការសម្លឹងឆ្ពោះទៅមុខរបស់ប្រទេសចិន មិនត្រឹមតែជំរុញការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។

លោក Wilson Lee Flores ដែលជាអ្នកកាសែតរបស់ Philippine Star.បាននិយាយថា “វាជាការធានានូវដំណឹងល្អដល់ពិភពលោក ដែលប្រធានាធិបតីចិន លោកស៊ី ជិនពីង បានបញ្ជាក់ជាថ្មីថា ប្រទេសចិនមិនបានបញ្ឈប់ជំហរបើកចិត្តរបស់ខ្លួនឡើយ ទោះបីជាមានការកើនឡើងជាឯកតោភាគី និងការគាំពារនិយម នៅក្នុងប្រទេសមួយចំនួនក៏ដោយ”។

លោក បានបន្ថែមថា “ប្រទេសចិន បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ការបើកចំហពាណិជ្ជកម្មសេរី និងពហុភាគីនិយម ដែលមានសារៈសំខាន់សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោក”។
លោក Ong Tee Keat ស្ថាបនិកប្រធានមជ្ឈមណ្ឌល New Inclusive Asia ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បាននិយាយថា គំរូអភិវឌ្ឍន៍ថ្មីរបស់ចិន នឹងធ្វើឱ្យទីផ្សារចិន នូវសក្តានុពលដ៏ធំធេង សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល បង្កើតឱកាសកាន់តែច្រើន សម្រាប់ការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចសកល ក្រោយជំងឺរាលត្បាតបញ្ចប់ និងជំរុញប្រទេសនានាឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ៕ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here