ការទិញស្ថាប័នមីក្រូហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុបរទេសមានសភាពយ៉ាងណា?

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ត្រូវបានទិញយកដោយធនាគារបរទេស ដែលជាផ្នែកមួយនៃការរីកចម្រើនសេដ្ឋកិច្ច សង្គម និងការកើនឡើងអំណាចនៃការទិញក្នុងស្រុក។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា វិស័យ​មីក្រូ​ហិ​រញ្ញា​វត្ថុ មាន​ប្រវត្តិ​ជាប់​ទាក់ទង​និង​បរទេស​តាំងពី​ដើម​មក​ហើយ ពោល​គឺ តាំងពី​ការ​ចាប់ផ្តើម​ក្នុង​ទស្សវត្សរ៍​ឆ្នាំ១៩៩០មក​ម្ល៉េះ ដែល​វា​ជា​ទម្រង់​អភិវឌ្ឍ​របស់​ម្ចាស់​ជំនួយ​របស់​អង្គការ​ធំ​ៗ​ ដែល​បាន​ចូលរួម​ជួយ​កម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់​ថា “​ក្រោយ​ពេល​ដែល​កម្មវិធី​អភិវឌ្ឍ​ទាំងអស់ ​ដក​ចេញពី​កម្ពុជា​យើង​ ក្រុមការងារ​ដែល​មាន​ស្រាប់ ក៏​បាន​វិវត្តន៍​គម្រោង​នានា ទៅ​ជា​ក្រុមហ៊ុន​ឯកជន ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​បន្ត​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​”។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានទិញដោយធនាគារបរទេសកន្លងមកមានដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករ លីមីតធីត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតជាដើម។

លោក កាំ​ង តុង​ងី បន្ត​ថា នៅ​ពេល​ដែល​វិស័យ​មីក្រូ​ហិ​រញ្ញា​វត្ថុ​កើនឡើង​ខ្ពស់ គួប​ផ្សំ​ជាមួយ​សេ្ថ​រ​ភាព​នយោបាយ ហើយ​ចាប់ពី​ឆ្នាំ ២០១០មក យើង​ឃើញ​មាន​ធនាគារឯកជន ​លើ​ពិភពលោក​ចាប់ផ្តើម​ចូល​មក​ទិញ​ភាគហ៊ុន ទិញ​ទាំងស្រុង ឬ​ចូលរួម វិនិយោគ​បន្ថែម​លើ​វិស័យ​មួយ​នេះ ។

លោកកាំ​ង តុង​ងី បានបន្ថែម​ថា ​យើង​ឃើញ​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញា​វត្ថុ​ស្ថាបនា ក្រោយមក​ត្រូវ​បាន​ធនាគារ​ទិញ គ្រឹះស្ថាន​ក្រេ​ឌី​ត ត្រូវ​បាន​ធនាគារ​ហ្វី​លី​ព​ទិញ ក៏​ដូច​ជា​គ្រឹះស្ថាន​មីក្រូ ហិ​រញ្ញា​វត្ថុ​ផ្សេង​ៗ​ទៀត​មួយ​ចំនួន​ទិញ ដូច​ជា​ក្រុមហ៊ុន​មក​ពី​ចិន កូរ៉េ សឹ​ង្ហ​បុរី ជប៉ុន អី​ជាដើម​ទិញ​ ដោយសារ​តែ​គាត់​មើលឃើញ​ ពី​កំណើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

លោកបញ្ជាក់​ថា “នេះ​ជា​និ​នា្ន​ការ​ធម្មតា​ ដូច​តែ​នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ ដែល​នៅពេល​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​តួ​អង្គ​ក្នុងស្រុក​ខិតខំ​កសាង​ទីផ្សារ ហើយ​នៅ​ពេល​ដែល​ទីផ្សារ​រឹង​មាំ​ហើយ នឹង​ចាប់ផ្តើម​មាន​អ្នក​វិនិយោគ​អន្តរជាតិ​ ចូល​មក​វិនិយោគ​ក្នុង​វិស័យ​នេះ។ កម្ពុជា​ក៏​ងាក​ទៅ​រក​និន្នាការ​នេះ​ដូច​គ្នា​ដែរ”។ លោកបន្ថែម​ថា “​ខ្ញុំ​មើលឃើញ​ថា នេះ​ជា​ការ​វិវត្តន៍​ល្អ​ទេ​សម្រាប់​ទីផ្សារ នៅ​ពេល​ដែល​អ្នក​ផ្តល់​សេវា​ច្រើន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង អ្នក​ដែល​ចំណេញ​គឺ​អតិថិជន​ទេ ហើយ​អ្នក​ដែល​ប្រកួតប្រជែង ​លើ​ទីផ្សារ​គាត់​ត្រូវ​ផ្តល់​ទៅ​លើ​គុណភាព​នៃ​សេវា ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការ​ផ្តល់​សេវា​របស់​គាត់”។

នៅកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុបចំនួន គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៧ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ១៦ គ្រឹះ​ស្ថានឥណទានជនបទ១១៤​ អ្នកដំណើរការតតិយភាគី៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន១ ការិយាល័យតំណាងធនាគារបរទេស៥ និងអាជីវកម្មប្តូរប្រាក់២៩២៨៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here