តើតម្លៃអាផាតមុិននៅតាមទីក្រុងចំនួន១០ នៅក្នុងតំបន់អាសុី មានភាពខុសៗគ្នាបែបណា?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Global Property Guide បានចងក្រងបញ្ជីតម្លៃជួលអាផាតមុិនជាមធ្យមនៅទូទាំងទីក្រុងធំៗចំនួន១០នៅតំបន់អាស៊ី ដោយផ្អែកលើទិន្នន័យក្នុងខែមេសា ពីគេហទំព័ររដ្ឋាភិបាល និងក្រុមហ៊ុនអចលនទ្រព្យធំៗនៅក្នុងប្រទេសនីមួយៗ។

ខាងក្រោមគឺជាតម្លៃទិញជាមធ្យមក្នុងមួយម៉ែត្រការ៉េ និងតម្លៃជួលប្រចាំខែជាមធ្យមសម្រាប់អាផាតមុិន ដែលមានបន្ទប់គេងចំនួន១បន្ទប់ នៅតាមទីក្រុងធំៗទាំង១០ក្នុងតំបន់អាសុី:

ទី១: ប្រទេសសិង្ហបុរី: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន៤.៥៩០ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន១៦.៦១៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី២: ទីក្រុងហុងកុង ប្រទេសចិន: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន២.១៧៣ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន២៥.៨០២ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣: ទីក្រុងតូក្យូ ប្រទេសជប៉ុន: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន១.២១៦ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន៨.៨៣៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៤: ទីក្រុងបាងកក ប្រទេសថៃ: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន១.០៨០ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន៦.៤៨៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៥: ទីក្រុងតៃបុិ កោះតៃវ៉ាន់: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន៨១៦ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន១៧.៥៥១ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៦: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន៨០៥ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន៣.៨១៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៧: ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន៧៣៥ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន៣.៩០៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៨: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេសុី: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន៦៩៨ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន១.៧២៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទី៩: ទីក្រុងហាណូយ ប្រទេសវៀតណាម: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន៦៨៨ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន២.២៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

និងទី១០: ទីក្រុងបុមបៃ ប្រទេសឥណ្ឌា: អាផាតមុិនដែលមាន បន្ទប់គេងចំនួន១ មានថ្លៃជួលជាមធ្យមចំនួន៤៨១ដុល្លារក្នុងមួយខែ និងតម្លៃទិញចំនួន៣.៨៨២ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here