អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី មានទំហំទឹកប្រាក់ដល់ទៅ ៣,៦១ពាន់លានដុល្លារកាលពីខែតុលា

ដោយ៖ សាវុធ

អន្តរជាតិ៖ ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាអតិរេកពាណិជ្ជកម្ម ដែលខ្លួនបាននាំចេញ មានទំហំទឹកប្រាក់ដល់ ៣,៦១ពាន់លានដុល្លារក្នុងខែតុលាឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) ចេញផ្សាយនៅក្នុងសប្តាហ៍នេះ។

យោងតាមទីភ្នាក់ងារនេះ ចំនួននេះគឺខ្ពស់ជាង ២,៤៤ពាន់លានដុល្លារ ដែលត្រូវបានកត់ត្រានៅក្នុងខែកញ្ញា ឆ្នាំ២០២០។

ប្រទេសនេះ បាននាំចេញទំនិញគិតជាទឹកប្រាក់សរុប ១៤,៣៩ពាន់លានដុល្លារក្នុងខែតុលា កើនឡើង ៣,០៩ ភាគរយ ធៀបនឹងខែមុន ខណៈការនាំចូលសរុបបានធ្លាក់ចុះ ៣,២៩ ភាគរយដល់ ១០,៧៨ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើននៃការនាំចេញប្រចាំខែតុលា ត្រូវបានរួមចំណែក ដោយការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ដែលមានតម្លៃ ១៣,៧៦ពាន់លានដុល្លារ កើនឡើង ៣.៥៤ ភាគរយ។

ទន្ទឹមនឹងនេះដែរ ការនាំចេញប្រេង និងឧស្ម័នមានតម្លៃ ៦៣០ លានដុល្លារ ធ្លាក់ចុះ ៥,៩៤ភាគរយ បើធៀបនឹងតួលេខកាលពីខែមុន។

ការកើនឡើងនៃការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ត្រូវបានគាំទ្រដោយការនាំចេញកសិកម្ម មានទំហំទឹកប្រាក់ ៤២០លានដុល្លារ បានកើនឡើង ១,២៦ ភាគរយដល់ ការនាំចេញផលិតផលឧស្សាហកម្ម ១១,៧៩ ពាន់លានដុល្លារ បានកើនឡើង ២,០៨ ភាគរយ និងការនាំចេញឧស្សាហកម្មរ៉ែមានតម្លៃ១,៥៥ ពាន់លានដុល្លារ បានកើនឡើង ១៦,៩៨ ភាគរយ៕ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here