កម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយត្រួតពិនិត្យអត្រាកម្រិតជាតិវិទ្យុសកម្មថ្មីនៅរាជធានី ខេត្តចំនួន៧

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ កាលពីសប្តាហ៍មុន កម្ពុជា​ប​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ស្ថានីយ​ត្រួតពិនិត្យ​អត្រា​ក​ម្រិ​ត​ជាតិ​វិទ្យុសកម្ម​ថ្មី​ (​M​I​R​A​ ​Gamma​-​Dose​ ​Rate​ -​G​D​R​MS​) ​ចំនួន​​៧​ ​នៅ​ទូទាំង​រាជធានី​ ​និង​ខេត្ត​ជាប់​ព្រំដែន ​ក្នុង​គោលបំណង​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​ក​ម្រិ​ត​វិទ្យុសកម្ម​នៅ​ទូទាំង​ប្រទេស​។​

​ក្រោម​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ ​ប្រព័ន្ធ​ត្រួតពិនិត្យ​អត្រា​ក​ម្រិ​ត​ជាតិ​វិទ្យុសកម្ម​ ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ខេត្ត​រតនគិរី​ ​ឧត្តរមានជ័យ​ ​កោះ​កុង​ ​ព្រះ​សី​ហ​នុ ​កំពត​ ​និង​កែប​ ​ដោយមាន​គ្រឿង​ប​ម្លាស់​សម្រាប់​ជួសជុល​។​

លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​បាន​លើកឡើង​ថា​ ​ស្ថានីយ​ទាំងនេះ​នឹង​ជំរុញ​សមត្ថភាព​ជាតិ ​សម្រាប់​ការ​ឆ្លើយតប​ទាន់ពេល​វេលា​ ​ទៅ​នឹង​ហ​និ​ភ័យ​ដែ​ពី​ជាតិ​វិទ្យុសកម្ម ​ក្នុងអាកាស​ធាតុ​ក្នុង​ន័យ​ការពារ​សុខភាព​សាធារណៈ​ ​និង​សុវត្ថិភាព​ ​និង​ការ​ការពារ​បរិស្ថាន​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


​លោក​បាន​និយាយ​នៅ​ក្នុង​ពិធីសម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​ថា​ “​ការ​បង្កើត​ស្ថា​នី​យ៍​ទាំងនេះ​នៅ​កម្ពុជា​ ​ជំរុញ​ការ​ប្តេជ្ញា​ចិត្ត​របស់យើង ​ចំពោះ​សុវត្ថិភាព​នុយ​ក្លេអ៊ែ​រ​ ​ការ​ការពារ​បរិស្ថាន​ ​និង​ការ​ការពារ​ប្រជាពលរដ្ឋ​របស់យើង​ ពី​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​វិទ្យុសកម្ម​ ​ក្នុង​ករណី​មានគ្រោះថ្នាក់​នុយ​ក្លេអ៊ែ​រ​ ​ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​កើតឡើង​នៅ​ក្នុង​តំបន់​។

លោក​បាន​បន្ថែម​ថា​ “​ជាមួយនឹង​ការ​កើន​ឡើង ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយ​ក្លេអ៊ែ​រ​ ​និង​ការ​លេចចេញ​នឹង​វិទ្យុសកម្ម​ ​យើង​ត្រូវតែ​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ចាំបាច់​ដើម្បី​តាមដាន​ ​និង​វាយ​តម្លៃ​ក​ម្រិ​ត​វិទ្យុសកម្ម​នៅ​ក្នុង​តំបន់​ជុំវិញ​របស់យើង​”​។​ លោកបន្ថែមថា “​សមិទ្ធិ​ផល​នៅ​ថ្ងៃនេះ ​ផ្តល់​អោយ​ឱ្យ​យើង​ជាមួយនឹង​ទិន្នន័យ ​ពេលវេលា​ជាក់ស្តែង​ ​ដែល​អនុញ្ញាត​ឱ្យ​មានការ​សម្រេច​ចិត្ត​យ៉ាងសកម្ម ​ដើម្បី​ការពារ​សុខភាព​សាធារណៈ​ ​និង​បរិស្ថាន​”​។​

​ប្រព័ន្ធ​ត្រួតពិនិត្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​វាស់​ក​ម្រិ​ត​វិទ្យុសកម្ម​GAMMA ​នៅ​ក្នុង​ការកំណត់​បរិស្ថាន​ផ្សេងៗ​ បាន​យ៉ាង​ត្រឹមត្រូវ​ ​ហើយ​ស្ថានីយ​នីមួយៗ ​ត្រូវ​បាន​ភ្ជាប់​ទៅ​បណ្តាញ​ត្រួតពិនិត្យ​វិទ្យុសកម្ម​ ​និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ផ្តល់​ព័ត៌មាន​ជាមុន​របស់​កម្ពុជា​។​

ស្ថា​នី​យ៍​នីមួយៗ​ ផ្តល់​ទិន្នន័យ​ពេលវេលា​ជាក់ស្តែង ​សម្រាប់​ការ​សម្រេច​ចិត្ត​ទាន់ពេល​វេលា​ ​និង​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៃ​ព្រឹត្តិការណ៍​វិទ្យុសកម្ម​ ​ឬ​ភាព​អាសន្ន​ទាំង​ក​ម្រិ​ត​ជាតិ​ ​និង​តំបន់​ ​តាមរយៈ​វេទិកា ​ផ្លាស់ប្តូរ​ទិន្នន័យ​វិទ្យុសកម្ម​អា​ស៊ាន ​ដែល​រៀបចំ​ដោយ​ការិយាល័យ​អា​តូ​ម​ដើម្បី​សន្តិភាព​ក្នុង​ប្រទេស​ថៃ​។​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​លោក​ ​I​go​r ​D​r​i​e​s​man​s ​បាន​និយាយ​ថា​ “​គំនិត​ផ្តួចផ្តើម​នេះ​ឆ្លុះបញ្ចាំង​ ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហភាព​អឺរ៉ុប ​ក្នុង​ការ​កែ​លម្អ​ការ​ត្រៀមលក្ខណៈ​សង្គ្រោះ​បន្ទាន់​ ​សមត្ថភាព​ឆ្លើយតប​ ​និង​ការ​សម្របសម្រួល​ ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​ផ្នែក​សុខភាព​ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ទាំង​ក​ម្រិ​ត​ជាតិ​ ​និង​អន្តរជាតិ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here