ទំហំពាណិជ្ជកម្មកម្ពុជា អាមេរិកសម្រេចបានកំនើនជិត២០ភាគរយ ជាមួយទំហំទឹកប្រាក់ជាង១១៥៤លានដុល្លារ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រីខា ឡេងបានថ្លែងថា គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានចំនួនជាង១១៥៤.៦២ លានដុល្លារសហរដ្ឋអាមេរិក។

ចំនួននេះមានការកើនឡើងចំនួន ១៨.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងបែបនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសតំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា ក្រោមប្រធានបទស្តីពី “បច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន” នៅរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ខា ឡេង បានបញ្ជាក់ថា យោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សរុបមានចំនួនជាង១១៥៤.៦២ លានដុល្លារអាមេរិក។ ក្នុងនោះ ទំហំដែលបាននាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណ១២១.៧៣លានដុល្លារអាមេរិក ហើយទំហំនាំចូលពីចិនមកកម្ពុជា គិតជាទឹកប្រាក់មានចំនួនជាង១០៣២.៨៩ លានដុល្លារអាមេរិក។

បន្ថែមពីនេះ លោកស្រី ខា ឡេង បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសជាសមាជិក RCEP មានចំនួនសរុបជាង ២៧៤៦.២៩លានដុល្លារ មានការកើនឡើងចំនួន ២១.២៩ ភាគរយ ដែលបង្ហាញ ពីសកម្មភាពពាណិជ្ជកម្មដ៏មមាញឹក និងខ្លាំងក្លារបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ជាពិសេសគឺមិត្តចិន ដែលជាសញ្ញាវិជ្ជមាន បង្ហាញជូនដល់បណ្ដាវិនិយោគិនទាំងក្នុង និងក្រៅប្រទេស បានឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍ និងភាពរីកចម្រើននៃកម្ពុជា។

ក្នុងឱកាសនោះលោកស្រី ខា ឡេង ក៏បានវាយតម្លៃខ្ពស់ ចំពោះសមាគមពាណិជ្ជកម្មអនិកជនចិនហុងកុង និងម៉ាកាវ នៅកម្ពុជា និងសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា ដែលបានសម្របសម្រួលដល់ការទាក់ទាញ វិនិយោគិនមកកម្ពុជានា ពេលនេះ និងបានរៀបចំកម្មវិធីសិក្ខាសាលា ដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងគោលបំ​ណងផ្សព្វផ្សាយពីសក្តានុពលនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here