វិភាគ៖ តើ​សហរដ្ឋអាមេរិក​នឹង​ផ្តោតលើ​តំបន់​អាស៊ាន​កាន់តែខ្លាំង បន្ទាប់​កិច្ចព្រមព្រៀង RCEP ត្រូវបាន​ចុះហត្ថលេខា?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) គាំទ្រ​ដោយ​ប្រទេស​ចិន ត្រូវបាន​មើលឃើញថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​សម្រាប់​ទីក្រុង​ប៉េកាំង ក្នុងការ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​ទូទាំង​តំបន់ និង​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​ពាណិជ្ជកម្ម​អាស៊ី។

អ្នកវិភាគ​និយាយថា បន្ទាប់ពី​រយៈពេល៨ឆ្នាំ នៃ​ការជជែក​វែកញែក​អំពី​ព័ត៌មាន​លម្អិត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​ធំជាងគេ​បំផុត​លើ​ពិភពលោក ដោយនិយាយ​អំពី​ផលិតផល​ក្នុងស្រុក​សរុប ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃអាទិត្យ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​កិច្ចព្រមព្រៀង RCEP ជា​អ្វី?

គំនិត​ផ្តួចផ្តើម​នេះ បានចាប់ផ្តើម​ដំណើរ​ការចរចា​ក្នុង​ឆ្នាំ ២០១២ RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្លុក​អាស៊ាន ដែលមាន​សមាជិក១០ប្រទេស រួមជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់។ ប្រទេស​ឥណ្ឌា ត្រៀម​នឹង​ហត្ថលេខា​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​បាន​ដកខ្លួន​ចេញ​កាលពី​ឆ្នាំមុន។

កិច្ចព្រមព្រៀង​នេះ​រួមបញ្ចូល​ទាំង​ប្រជាជន​ចំនួន២,១ពាន់​លាន​នាក់ ខណៈ​ផលិតផល​ក្នុងស្រុក​របស់​ប្រទេស​សមាជិក នៃ​កិច្ចព្រមព្រៀង RCEP មាន​ប្រហែល៣០ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក។

កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​កាត់បន្ថយ​ពន្ធគយ បើកចំហរ​ពាណិជ្ជកម្ម សេវាកម្ម និង​ជំរុញ​ការវិនិយោគ ដើម្បី​ជួយ​ដល់​ប្រទេស ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន អាច​ប្រកួតប្រជែង​នៅលើ​ពិភពលោក។

ជាពិសេស RCEP ត្រូវបាន​រំពឹងថា នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម និង​ពេលវេលា​សម្រាប់​ក្រុមហ៊ុន ដោយ​អនុញ្ញាតឱ្យ​ពួកគេ​នាំចេញ ផលិតផល​ពី​គ្រប់​ទីកន្លែង​នៅក្នុង​ប្លុក RCEP នេះ  ដោយ​មិន​បំពេញ​តាម​ទាមទារ​ដាច់ដោយឡែក សម្រាប់​ប្រទេសនីមួយ។

វា​ក៏​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា ប៉ុន្តែ​នឹងមិន​គ្របដណ្តប់​ការការពារ​បរិស្ថាន និង​សិទ្ធិ​ការងារ​ទេ។

លោក Rajiv Biswas ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន ពិគ្រោះ​យោបល់​អាជីវកម្ម​អន្តរជាតិ IHS Markit បាន​មានប្រសាសន៍ថា “តំបន់​អាទិភាព​សំខាន់​សម្រាប់​ការចរចា RCEP បន្ត​ទំនងជា​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និ​ច” ។

ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា តើ​កិច្ចព្រមព្រៀង​នេះ នឹងមាន​ប្រសិទ្ធិភាព​នៅពេលណា​ទេ ប៉ុន្តែ​វា​អាច​ចូល​ជាធរ​មាននៅ​ឆ្នាំក្រោយ។

WHY DOES IT MATTER? ហេតុអ្វី​វា​មាន​សារៈសំខាន់?

វា​ពិតជា​សំខាន់ ព្រោះ​វា​បង្កើត​ច្បាប់ពាណិជ្ជកម្ម​ថ្មី​សម្រាប់​តំបន់ ហើយ​មានការ​គាំទ្រ​ពី​ចិន ប៉ុន្តែ​មិន​រាប់បញ្ចូល​សហរដ្ឋអាមេរិក។

ក្រុម​អ្នកសង្កេតការណ៍​និយាយថា កិច្ចព្រមព្រៀង​នេះ នឹង​ពង្រឹង​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ ទូលំទូលាយ​របស់​ចិន​នៅក្នុង​តំបន់ ដែល​វា​បាន​ប្រឈម​នឹង​ការប្រកួតប្រជែង​តិចតួច​ពី​សហរដ្ឋអាមេរិក ចាប់តាំងពី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ដកខ្លួន​ចេញពី​កតិកាសញ្ញា​ពាណិជ្ជកម្ម​របស់ខ្លួន។

កិច្ចព្រមព្រៀង​នោះ ហៅថា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) បាន​ស្ថិតនៅ​លើផ្លូវ ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដ៏​ធំ​បំផុត​របស់​ពិភពលោក ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន បាន​ដកខ្លួន​ចេញពី​កម្មវិធី​នេះ ដោយ​និយាយថា វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​សហរដ្ឋ​អាមេរិក។

ទោះយ៉ាងណា ក្រុម​អ្នកសង្កេតការណ៍ បាន​និយាយថា RCEP មិន​ទូលំទូលាយ​ដូច​កិច្ចព្រមព្រៀង TPP ឬ​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​ភាពជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) នោះទេ។

លោក Alexander Capri អ្នកជំនាញ​ពាណិជ្ជកម្ម នៃ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី Singapore Business School បាន​មានប្រសាសន៍ថា “វា​មិនមែនជា​កិច្ចព្រមព្រៀង​ពេញលេញ និង​មាន​ហេតុផល​ពេញលេញ​នោះទេ។

លោក​បាន​បន្ថែមថា “បញ្ហា​របស់​RCEP គឺថា អ្នកមាន​ប្រទេស​ចំនួន១៥ ដែលមាន​ភាព​ចម្រុះ នៅ​ដំណាក់កាល​ផ្សេងគ្នា​នៃ​ការអភិវឌ្ឍ និង​មាន​អាទិភាព​ការងារ​ផ្ទៃក្នុង​ខុសគ្នា​ទាំងស្រុង” ។

ហេតុអ្វី​គ្មាន​ប្រទេស​ឥណ្ឌា?

ប្រទេស​ឥណ្ឌា​បាន​ដកខ្លួន​កាលពី​ឆ្នាំមុន ដោយសារ​ការព្រួយបារម្ភ​អំពី​ទំនិញ​ចិន​ដែលមាន​តំលៃថោក ចូលក្នុង​ប្រទេស​ខ្លួន ទោះបីជា​ខ្លួន​អាច​ចូលរួម​នៅពេល​ក្រោយ ប្រសិនបើ​ខ្លួន​សម្តេច​ចិត្ត​ថា ចង់​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​នេះ។

មេដឹកនាំ​ឥណ្ឌា​បានលើកឡើង​ពី​ការព្រួយបារម្ភ អំពី​បញ្ហា​ការចូល​ទីផ្សារ ដោយ​ខ្លាច​អ្នក​ផលិត​ក្នុងស្រុក​របស់ខ្លួន អាច​នឹងរង​គ្រោះ​ខ្លាំង ប្រសិនបើ​ខ្លួន​ត្រូវបាន​ជន់​លិច​ដោយ​ទំនិញ​ចិន ដែលមាន​តំលៃថោក។

វាយ​ណ​ភណ្ឌ ទឹកដោះគោ និង​កសិកម្ម ត្រូវបាន​គេ​ចាត់ទុកជា​ឧស្សាហកម្ម​ងាយ​រងគ្រោះ​ចំនួន។

លោកនាយក​រដ្ឋមន្ត្រី Narendra Modi បាន​ប្រឈមមុខ​នឹង​សម្ពាធ​កាន់តែខ្លាំងឡើងៗនៅក្នុង​ប្រទេស ដើម្បី​ប្រកាន់​ជំហរ​តឹងរឹង​ជាង​មុន និង​បានបង្ហាញ​នូវ​ការមិនចុះសម្រុង នៅពេលដែល​ការចរចារ RCEP បាន​ឈានដល់​ទីបញ្ចប់។

តើ​វា​មានន័យ​យ៉ាងដូចម្តេច​ចំពោះ​សហរដ្ឋអាមេរិក?

អ្នកវិភាគ​និយាយថា វា​នឹង​អាចជា​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក ក្រោម​ដឹកនាំ​របស់លោក​ចូ បៃ​ដិ​ន ដែល​ទើបនឹង​ជាប់ឆ្នោត​ប្រធានាធិបតី នឹងត្រូវ​ផ្តោតលើ​តំបន់​អាស៊ីអាគ្នេយ៍ បើទោះបីជា​មិនទាន់​ច្បាស់​ថា តើ​លោក​ចង់​ចូលរួម​ជាមួយ​កិច្ចព្រមព្រៀង​ CPTPP ឡើងវិញ។

ប្រធានបទ​នៅតែ​ជា​បញ្ហា​រសើប​ខាង​នយោបាយ​នៅ​សហរដ្ឋអាមេរិក។

លោក Capri បាន​មានប្រសាសន៍ថា “រដ្ឋបាល​នេះ នឹង​ពិនិត្យមើល​រឿងនេះ យ៉ាង​ដិតដល់​ជាទីបំផុត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here