ប្រទេសម៉ាឡេស៊ី ស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយភាគីចិន នៅក្នុងវិស័យអាកាសចរណ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ី គ្រោងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ទៅលើវិស័យបច្ចេកវិទ្យាអាកា សចរណ៍ ដើម្បីដើរតួនាទីកាន់តែធំ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនៅក្នុងវិស័យមួយនេះ។

លោក Liew Chin Tong អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានថ្លែងបែបនេះនៅឯវេទិកាអាកាសចរណ៍ម៉ាឡេស៊ី-ចិនឆ្នាំ២០២៤។

លោកបានថ្លែងថា “ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មអវកាស របស់ប្រទេសចិននឹងនាំមកនូវឱកាសថ្មី និងសក្ដានុពលថ្មី ដែលប្រទេសម៉ាឡេស៊ីសង្ឃឹមថានឹងអាចប្រើប្រាស់បាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ប្រទេសម៉ាឡេស៊ី មានវត្តមានដ៏គួរឱ្យជឿជាក់រួចមកហើយ ក្នុងការផលិតសម្ភារៈអាកាសចរណ៍ និងគ្រឿងបន្លាស់យន្តហោះ។ ប៉ុន្តែយើងសង្ឃឹមថា នឹងធ្វើបានកាន់តែច្រើនជាងនេះទៀត និងក្លាយជាផ្នែកសំខាន់មួយ ដ៏សំខាន់ជាងមុននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”។

ការរៀបចំវេទិកាខាងលើនេះ បានគូសបញ្ជាក់ពីកិច្ចសហការមួយ ដែលប្រមូលផ្តុំអ្នកជំនាញចិន និងមហិច្ឆិតារបស់ម៉ាឡេស៊ី ក្នុងការប្រែក្លាយខ្លួនជាផ្នែកមួយ ដែលមិនអាចខ្វះបាន សម្រាប់ខ្សែសង្វា​ក់ផ្គត់ផ្គង់ឧស្សាហកម្មអវកាសសកលលោក។

ដោយផ្អែកលើប្លង់មេរៀបចំ ឧស្សាហកម្មអវកាសឆ្នាំ២០៣០ ប្រទេសម៉ាឡេស៊ី បានដាក់ចេញគោលដៅប្រែក្លាយខ្លួន ទៅជាប្រទេ​សអវកាសដ៏សំខាន់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ទីផ្សារនៅលើពិភពលោក។

យោងតាមលោក Liew បានឱ្យដឹងថា តាមរយៈវិស័យនេះ ម៉ាឡេស៊ីរំពឹងថា ខ្លួននឹងអាចរកប្រាក់ចំណូលបាន ចំនួន៥៥,២ពាន់លានរីងហ្គីត (ប្រហែល១១,៥ពាន់លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ និងបង្កើតការងារ ដែលផ្តល់ប្រាក់ចំណូលខ្ពស់ ជាង៣២.០០០កន្លែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here