ក្រសួងសេដ្ឋកិច្ចរៀបចំវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤

               ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ  ក្រសួងសេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុបានរៀបចំវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ ដោយមានការចូលរួមពីម​ន្រ្តីពាក់ព័ន្ឋជាច្រើន។

លោកឧកញ៉ា គួច ផេង អនុប្រធានភាពាណិជ្ជកម្មកម្ពុជា តំណា​ង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង វេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ ក្រោមអធីបតីភាព លោកបណ្ឌិតផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

វេទិការសាធារណៈ ក៏មានការចូលរួមផងដែរ ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត ផាន់ ផល្លាបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤នេះ ត្រូវបានព្យាករណ៍ថា នឹងងើបល្អប្រសើរឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ស្មើនឹងប្រមាណ៣៥.១៦៨ លានដុល្លារអាមេរិក ស្រប់ពេលដែលផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់២០៧១ដុល្លា​រអាមេរិក បើប្រៀបធៀបនឹង១.៩១៧ល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។

ស្របពេលសេដ្ឋកិច្ចសកល នៅក្នុងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជាមានភាពល្អប្រសើរជាងមុន ខណៈដែលវិស័យមួយចំនួននៅក្នុងស្រុក បានងើបឡើងល្អប្រសើរផងដែរ ដូចជា វិស័យមិនមែនកាត់ដេរ បាននិងកំពុងបន្តនិន្នការនាំចេញមានកំណើនកើនឡើង វិស័យទេសចរណ៍ នឹងកើនឡើងជាងឆ្នាំ២០២៣ រួមជាមួយការងើបឡើងវិញនៃវិស័យកាត់ដេរ។

ជាក់ស្តែងវិស័យកាត់ដេរ នៅក្នុងដើមឆ្នាំ២០២៤នេះ បាននាំចេញមានតម្លៃខ្ពស់ ជាងការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here