អ្នកធុរកិច្ចថៃបង្ហាញទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា ជាមួយផែនការបោះទុនជាច្រើនរយលានដុល្លារ

        ដោយៈ គង់ សូរិយា

        បាងកកៈ វិនិយោគិនឬអ្នកធុរកិច្ច​ថៃ បានបង្ហាញទំនុកចិត្តកាន់​តែខ្ពស់ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា ហើយគ្រោងមកម្ពុជានាដើមខែមីនាខាងមុខ។

ក្រុមវិនិយោគិនថៃ នឹងសិក្សាលើគម្រោងចំនួន ៣ ដែលមានទុនវិនិយោគប៉ាន់ប្រមាណ១ពាន់លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានលើកឡើង ក្នុងវេទិកាការទូតសេដ្ឋកិច្ចក្រោមប្រធានបទ៖ កម្ពុជាទំព័រថ្មី “ឱកាសធុរកិច្ច និងការវិនិយោគ” ដែលរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះ ត្រូវបានធ្វើឡើងនៅអគារ CW Tower ទីក្រុងបាង​កក ប្រទេសថៃ និងមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត/រដ្ឋទូត មន្ត្រីការទូត នៃស្ថានទូតបរទេសនៅទីក្រុងបាងកក, តំណាងអង្គការអន្តរជាតិ, តំណាងក្រសួងស្ថាប័ន និងវិស័យឯកជនសរុបប្រមាណ ២៣០រូប។

ជាមួយនឹងវេទិកាខាងលើ វិនិយោគិនថៃដែលធ្លាប់បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជាថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅថ្មីៗនេះក៏បានបង្ហាញការជឿទុកចិត្ត មកសិក្សាបណ្តាក់ទុនវិនិយោគ នៅកម្ពុជាក្រោមម្លប់នៃការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រធានបទចំនួន ៤ ដែលបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិការួមមាន ទី១ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគផ្ទាល់ពីបរទេស។ ទី២  ឱកាសធុរកិច្ចនៅកម្ពុជា ទី៣ ធុរកិច្ច និងការវិនិយោគ ហេតុអ្វីវិនិយោគនៅកម្ពុជា? និងទី៤ នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជា លើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here