ប្រទេសវៀតណាមឈរនៅលេខរៀងទី១ក្នុងតំបន់អាស៊ាន ដែលបានបញ្ជូនសិស្ស និស្សិតទៅរៀននៅបរទេសច្រើនជាងគេ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានជា​ប់ឈ្មោះជាប្រទេស​​​ចំនួន៣ នៅក្នុងតំបន់អាស៊ាន ដែល​បញ្ជូន​សិស្ស និស្សិត​ ទៅ​សិក្សា​នៅបរទេស​ច្រើន​ជាង​គេ ខណៈ​ដែល​វៀត​ណាម​ជា​ប្រទេស​ឈរ​នៅលំដាប់​លេខរៀងទី១ ។

យោងតាមរបាយ​ការណ៍​​​ស្រាវជ្រាវ​ អំពី​តំបន់​អាស៊ានប្រចាំឆ្នាំ​២០២៤ ​​ដែលចេញផ្សាយដោយ​​អង្គការយូណេស្កូ (UNESCO) ​​បានបង្ហាញ​ថា​ សិស្សនិស្សិត​វៀត​ណាម​សិក្សា នៅ​បរទេស​មាន​ចំនួនជាង​២០ម៉ឺន​នាក់​ តាម​ពី​ក្រោយ​ដោយ​ប្រទេសម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ ដែល​​មាន​សិស្ស និស្សិតនៅបរទេសជាង១៣២.០០០នាក់ ខណៈ​សិស្សនិស្សិត​ថៃសិក្សា នៅ​បរទេស​មានចំនួន៥៦.០០០នាក់ ។ ​

បណ្តាប្រទេស​គោលដៅ​ធំ​ៗចំនួន២ របស់​និស្សិត​វៀតណាម​ រួមមាន​ ប្រទេស​ជប៉ុន ដែលមាននិស្សិត​វៀត​ណាម ​ជាង៤៤.១០០​នាក់ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែលមាន​និស្សិត​វៀត​ណាម​ជិត២៥.០០០​នាក់​ ។ ចំណែក​​សហរដ្ឋអាមេរិក មាន​ចំនួន​​និស្សិត​វៀត​ណាម​​ប្រហែ ល២៣.១០០នាក់​ អូស្ត្រាលីមាន១៤.១០០នាក់ និង​កាណាដា​មានជិត៩.០០០ នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​របាយការណ៍​ដាច់ដោយឡែក របស់ស្ថាប័ន​​ស្រាវ ជ្រាវ​អំពី​ការ​អប់រំ​អន្តរជាតិ (ICEF) ក៏​បាន​បង្ហាញផងដែរ​ថា ប្រទេស​វៀត​ណាម ​គឺជា​ប្រទេស​​ជាប់​ចំណាត់ថ្នាក់​លេខ១០ ​នៅទូទាំងពិភព​លោក​ ដែល​​បានបញ្ជូននិស្សិត ​ទៅសិក្សា​នៅ​​បរទេស​ច្រើន​ជាង​គេ​។

ក្នុង​ចំណោមនោះ​ គេសង្កេតឃើញថា និស្សិត​វៀតណាម ​មានចំនួនច្រើន​ជាង​គេ​បំផុត លំដាប់លេខរៀងទី៥ នៅ​សហរដ្ឋអាមេរិក លេខ​រៀងទី២ នៅ​ជប៉ុន លេខ៦ ​នៅ​ប្រទេស​អូស្រ្តាលី និងលេខ១នៅ​​កោះ​តៃ​វ៉ាន់។

កត្តាប្រជាសាស្រ្ត កំណើនប្រាក់ចំណូល  ក៏ដូចជា តម្រូវការឥតឈប់ឈរពីឪពុកម្តាយ ដែលចង់ឱ្យកូនៗរបស់ពួកគេ ទទួលបានការអប់រំ ដែលមានគុណភាពខ្ពស់ គឺជាមូលហេតុសំខាន់ៗ ដែលជំរុញឱ្យប្រទេសវៀតណាមឈានមុខគេ ក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស៕ប្រភព៖VOV៕

LEAVE A REPLY

Please enter your comment!
Please enter your name here