ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករថៃចុះសិក្សា ក្រុមហ៊ុនចំនួន២

        ដោយៈ គង់ សូរិយា

        បាត់ដំបងៈ ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃចំនួន២២រូប ដឹកនាំដោយឧកញ៉ាលីម ប៊ុនសេង តំណា​ងអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទស្សនកិច្ចសិក្សា ក្រុមហ៊ុនមិសុតាហ៊្វូដ ឯ.ក កាលពីចុងសប្តាហ៍មុន។

ទស្សនកិច្ចពាណិជ្ជកម្មនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពសហគ្រិន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលយកបទពិសោធន៍ថ្មីៗ ពីដំណើរការនៃការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងសង្វាក់ផលិតកម្ម ការពង្រីកអាជីវកម្ម ការពង្រីកទីផ្សារ និងការបណ្តាក់ទុននានា ដើម្បីបំពេញនូវតម្រូវការរបស់សង្វាក់ផលិតកម្ម និងការចាប់ដៃគូរពាណិជ្ជកម្មនាថ្ងៃអនាគត តាមរយៈដំណើរទស្សនកិច្ច ប្រកបដោយសក្កានុពលនេះ។

កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារ វីង (ខេមបូឌា) ម.ក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយធនាគារប្រៃសណីយ៍កម្ពុជា ក.អ និងធនាគារ វីង (ខេមបូឌា) ម.ក

ជាមួយគ្នានេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ ក៏បានអញ្ជើញទស្សនកិច្ចសិក្សា សហគ្រាសកែច្នៃអាហារ ហេង ច័ន្ទនីអង្គរមាស ឯ.ក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here