ធនាគារហត្ថាចូលរួមប្រាក់ឧបត្ថម្ភប្រចាំឆ្នាំចំនួន៤០លានរៀល ដល់អង្គការរក្សាកុមារ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ  ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។ ធនាគារហត្ថា បានឧបត្ថម្ភថវិកាចំ​នួន៤០លានរៀល ដល់អង្គការថែរក្សាកុមារ។

យោងតាមសេចក្តី​ប្រកាសរបស់ធនាគារហត្ថាបានឲ្យដឹងថា ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមឧបត្ថម្ភ ប្រាក់ប្រចាំឆ្នាំចំនួន៤០លានរៀល ដល់អង្គការរក្សាកុមារ ដើម្បីជួយទ្រទ្រង់សកម្មភាព និងបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការឧបត្ថម្ភកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការចូលរួមលើកកម្ពស់សុខុមាល និងការអប់រំដល់កុមារ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកបន្តវេន និងជាអ្នកជំនាន់ក្រោយដ៏មានសក្តានុពល។ ធនាគារ ហត្ថា យល់ច្បាស់អំពីសារៈសំខាន់ នៃការផ្តល់​ចំណេះដឹង និងជំនាញចាំបាច់ផ្សេងៗដល់យុវជនជំនាន់ក្រោយ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេឲ្យបានត្រឹមត្រូវ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា មានប្រសាសន៍ថា “យើងទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមគាំទ្រសកម្មភាព និងបេសកម្ម របស់អង្គការរក្សាកុមារ ដែលត្រូវបានបង្កើតឡើងដោយលោកជំទាវបណ្ឌិត ជាសិរី លោកជំទាវបណ្ឌិតអ៊ឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ដើម្បីលើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់ ​​​វណ្ណៈ។​

លោកបញ្ជាក់ថា “យើងជឿជាក់ថា ការលើកកម្ពស់សុខុមាលភាព ការផ្តល់ការអប់រំល្អដល់កុមារ នឹងផ្តល់នូវលទ្ធផលយូរអង្វែងដល់ពួកគាត់ ដែលនឹងធ្វើឱ្យពួកគាត់ក្លាយជាទំពាំងស្នងឬស្សី ប្រកបដោយសក្តានុពល និងមានទំនុកចិត្តខ្ពស់”។

ចំណែកលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ បានសម្តែងនូវមតិអំណរអរគុណដល់ ធនាគារ ហត្ថា ដែលបានចូលរួម ឧបត្ថម្ភប្រាក់ប្រចាំឆ្នាំចំនួន៤០លានរៀល នៅចំពេលដែលអង្គការរក្សាកុមារ ទើបតែបានកែសម្រួលឈ្មោះនិងប្រតិបត្តិការ អោយក្លាយទៅជាអង្គការរក្សាកុមារ ដើម្បីធ្វើប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងប្រយោល ក្នុងគោលបំណងបង្កើន និងជម្រុញអំពើសប្បុរសធម៌ក្នុងទម្រង់ជា Philanthropy ដើម្បីជួយកុមារគ្រប់ស្រទាប់វណ្ណះ ដែលត្រូវការតម្ហែទាំសុខភាព និងការអប់រំ ដោយសុទ្ធចិត្ត ក្នុងគោលដៅសម្រេចឱ្យបាននូវវិបុលភាពរបស់កុមារ គ្រួសារ និងសង្គមជាតិ។

អំពីធនាគារហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជ ធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល៧៨ឆ្នាំ។ ធនាគារក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ នៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

អំពីអង្គការមូលនិធិរក្សាកុមារ

អង្គការរក្សាកុមារ ជាអង្គការក្នុងស្រុកផ្តួចផ្តើមឡើង ដោយស្ថាបនិកខ្មែរ រួមមាន លោកជំទាវបណ្ឌិត ជា សិរី លោកជំទាវបណ្ឌិតអ៊ឹង កន្ថាផាវី និង ឯកឧត្តមបណ្ឌិតសុក ស៊ីផាន់ណា។ អង្គការរក្សាកុមារមានបេសកកម្ម លើកកម្ពស់សុខុមាលភាព ការអប់រំ និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់វណ្ណៈ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here