អន្តរក្រសួងពង្រឹងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ និងអ្នកដំណើរ នៅតាមច្រកទ្វារអន្តរជាតិនានា

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីនៃគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា “គ.អ.ច.ទ.” បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ដើម្បីពិភា​ក្សាពីការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស។

កិច្ចប្រជុំនេះ ក៏ផ្តោតលើការពង្រឹងគុណភាព នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជា បង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ ជាមួយនឹងបដិសណ្ឋារកិច្ចល្អ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅទីស្ដីការក្រសួងទេសចរណ៍។

លោកសុខ សូកេន បានឱ្យដឹងថា កិច្ចប្រជុំនេះបានលើកឡើងពីសារៈសំខាន់ នៃយន្តការរបស់គណៈកម្មការអន្តរក្រសួង ក្នុងការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស ជាពិសេសបានចូលរួមចំណែក ក្នុងការពង្រឹងគុណភាពនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនភាពទាក់ទាញរបស់កម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅជាមួយ នឹងបដិសណ្ឋារកិច្ចល្អ។

រដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១នេះ ជាឱកាសក្នុងការពិនិត្យរួមគ្នាលើស្ថានភាព នៃការសម្រួលការធ្វើដំណើរនាពេល​បច្ចុប្បន្ន និងចែករំលែកគ្នាអំពីបញ្ហាប្រឈម ឬភាពអសកម្មណាមួយ តាមរយៈការចូលរួមយ៉ាងផុលផុស ដើម្បីរួមគ្នាលើកជាយោបល់ និងផ្តល់ជាគំនិត ដើម្បីធ្វើយ៉ាងណាឲ្យធ្វើភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាធ្វើដំណើរទស្សនានៅកម្ពុជា ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅ។

លើសពីនេះទៅទៀត ជាលទ្ធផលបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅនេះ កម្ពុជា-ថៃបានឯកភាពគ្នា ក្នុងការសម្រួលថ្លៃទិដ្ឋាការដល់ពលករឆ្លងដែនទៅវិញ ទៅមកសម្រាប់ឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ ការណ៍នេះនឹងជំរុញឱ្យមានចលនា ឆ្លងកាត់ព្រំដែនកាន់តែច្រើន បន្ថែមទៀត ដែលទាមទារ ឱ្យមានការត្រៀមខ្លួនជាមុន ក្នុងកិច្ចសម្របសម្រួលឆ្លងកាត់នព្រំដែឱ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here