ពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងខែដំបូងឆ្នាំនេះសម្រេចបានទឹកប្រាក់ជាង១១៥០លានដុល្លារ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ សម្រេចបានទឹកប្រាក់ជាង១១៥០ លានដុល្លារអាមេរិក កើនឡើងជាង១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជុំវិញការធ្វើការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិនពីមួយឆ្នាំទៅមួយឆ្នាំឃើញថា មាន​កំណើន​កើន​ឡើង​ជាលំដាប់ ទោះបី ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មិនមាន​សម​តុល្យ​ក៏​ដោយ តែជាការចូលរួមចំណែកផ្គត់ផ្គង់ ដល់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសការ បង្កើន​ចំណូល​ជាតិ តាមរយៈការអនុវត្តពន្ធនាំចូលរបស់កម្ពុជា។

ជាក់ស្តែង​ការ​ធ្វើការធ្វើពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំងពីរ ក្នុងខែដំបូងឆ្នាំ២០២៤ នេះ បើ​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ មានចំនួនទឹកប្រាក់ជាង ១១៥០លាន​ដុល្លារ​អាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង១២១លានដុល្លារអាមេរិក កើន​ឡើង​ប្រមាណ៥០ភាគរយ, ខណៈការនាំចូលពីប្រទេសចិន មកកម្ពុជាមានទឹកប្រាក់ជាង១ ពាន់​លាន​ដុល្លារអាមេរិក កើនឡើងជាង១៥ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នំា២០២៣ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជុំវិញ​កាធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន, ថ្មីៗនេះ អ្នកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា-ចិន នឹងមានកំណើនកើនឡើងបន្តបន្ទាប់ទៀត។ មិនតែប៉ុណ្ណោះ កម្ពុជាអាចទាក់ទាញវិនិយោគិនចិន បានកាន់តែច្រើន ដើម្បីផលិត និងកែច្នៃ នាំ​ចេញ​ទៅ​កាន់​ប្រទេសរបស់ខ្លួន និងប្រទេសដ៏​ទៃ​ទៀត​ស្រប​ពេល​ប្រទេស​ទាំង​ពីរ​ កំពុង​ក្លាយ​ជា​មិត្ត​ត្បូង​ពេជ្រ ជាពិសេ​សក្នុងឆ្នាំ២០២៤នេះ គឺជាការផ្លាស់ប្តូរនូវរបត់គោលនយោបាយថ្មីមួយទៀត នៃ​ការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ ដែលនឹងធ្វើឲ្យ មានទាំង​កំណើន​ទេសចរណ៍ និងការនាំចេញមានការកើនឡើងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here