កម្ពុជានឹងបង្កើតការងារបានចំនួន១០,២ លានកន្លែងនៅ ឆ្នាំ២០២៦ខាងមុខ

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ជាមួយនឹង​អត្រា​ការងារ​កើន​ឡើង ​ជាមធ្យម​ ​២​.​៥​ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ​កម្ពុជា​នឹង​បង្កើត​ការងារ​បន្ថែម ​សម្រាប់​ប្រជាពលរដ្ឋ​ប្រហែល​២​៣​៥​.​០​០​០​​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ដែល​បង្កើន​ឱកាស​ការងារ​ដល់​ប្រមាណ​១​០​,​២​ ​លាន​កន្លែង​ក្នុងរយៈពេល​៣​ឆ្នាំខាងមុខ​។​

ផ្អែកលើ​ព្រឹត្តិ​ប​ត្រ​ព័ត៌មាន​ទី​ផ្សារ​ការងារ​ ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃសុក្រ​ ​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​ចុងក្រោយ​នេះ​ ​មាន​ភាព​រឹង​មាំ​ជាង​ការ​រំពឹង​ទុក​ ​ដែល​នាំ​ឱ្យ​មានការ​ព្យាករណ៍​ថា​ ​វា​នឹង​បន្ត​កើន​ឡើងជា​វិជ្ជមាន​នៅ​ឆ្នាំនេះ​ ​ជាពិសេស​នៅ​ក្នុង​ប្រទេស​ចិន​ ​សហរដ្ឋអាមេរិក​ ​និង​បណ្តា​ប្រទេ​ស​នៅ​អឺរ៉ុប​ ​ដែល​ជា​ប្រទេស​នាំចេញ​សម្រាប់​កម្ពុជា​។​

ព្រឹត្តិ​ប​ត្រ​ព័ត៌មាន​ទី​ផ្សារ​ការងារ ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​ ​២​០​២​៤​ ​បាន​បង្ហាញ​ថា​ ​កម្ពុជា​អាច​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​៦​,​៦​​ភាគរយ​ ​ដោយ​បង្កើត​ឱកាស​ការងារ​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​២​២​០​.​០​០​០​​នាក់​ ​កើន​ឡើង​២​,​៣​ភាគរយ​នៅ​ឆ្នាំនេះ​ ​ជាពិសេស​នៅ​ក្នុង​ផ្នែក​ភោជនីយដ្ឋាន​សំណង់​ ​សេវាកម្ម​ដឹកជញ្ជូន​ ​លក់ដុំ​ ​និង​រាយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោក​កត្តា​ អ៊​ន​ ​អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានមានប្រសាសន៍ឲ្យ​ដឹង​ថា​ “​ចាប់តាំង​ពី​ជំងឺ​Co​v​i​d​-19​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ ​កម្ពុជ​ចា​កំពុង​ពន្លឿន​ការ​អភិវឌ្ឍន៍ ​ស្ទើរតែ​គ្រប់​វិ​ស័​យ​ ​ដោយ​រំពឹង​ថា​សេដ្ឋកិច្ច​ជាតិ​ នឹង​កើន​ឡើង​៦​,​៦​ភាគរយ​នៅ​ឆ្នាំនេះ​”​។​

លោក​បាន​បន្ត​ទៀត​ថា​ ​“ការ​រំពឹង​ទុក​នេះ​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ធនាគារ​ពិភពលោក​ ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B)​”។​លោក​បន្ថែម​ថា​ “​នៅដើម​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ ដល់​កម្មករ​កាត់​ដេរ​ដល់​២​០​៤​ដុល្លារ​ ​ហើយ​ថែមទាំង​ពិចារណា​ដំឡើង​ប្រាក់បៀវត្សរ៍​ ដល់​កម្មករ​សំណង់​ ​និង​អ្នក​បោស​ស​ម្អា​ត​ផង​ដែរ​”។​ ​

ចាប់ពី​ឆ្នាំ​២​០​២​៤​-​២​០​២​៦ ​កម្ពុជា​អាច​នឹង​បង្កើត​ការងារ​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​២​៣​៥​.​០​០​០​ ​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ការ​កើន​ឡើង​ជាមធ្យម​២​,​៥​​ភាគរយ​ ជា​រៀងរាល់​ឆ្នាំ​នឹង​បង្កើន​ចំនួន​ការងារ​សរុប​ដល់​១​០​,​២​ ​លាន​កន្លែង​។​

មុខរបរ​ដែល​មាន​តម្រូវ​ការ​ខ្ពស់ ​រួម​មាន ​ជាង​សិប្បករ​ ​កម្មករ​ជំនាញ​ដែល​ប្រើ​កម្លាំង​ ​អ្នក​លក់​ ​អ្នក​រត់​តុ​អ្នក​ជូ​ល​ជុល​គ្រឿងម៉ាស៊ីន​ ​និង​អ្នក​ដំឡើង​។​ ​ក្រៅពី​នេះ​ ​អ្នក​ដែល​មិន​មាន​ជំនាញ​ ​មាន​ការអប់រំ​តិច​ ​ឬ​មិនទាន់​បាន​បញ្ចប់​ថ្នាក់​បឋមសិក្សា​ ​នឹង​ត្រូវ​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​ ​ដូច្នេះ​ពួកគេ​ត្រូវ​ស្វែងរក​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ទៀត​ ​ដើម្បី​ធានា​ថា​ពួកគេ​នឹង​អាច​តាមទាន់​ នឹង​ការវិវត្តន៍​នៅ​ក្នុង​ប្រទេស​។​

ប៉ុន្តែ​​អ្នក​ដែល​បាន​បញ្ចប់​ថ្នាក់​សិក្សា​បឋម​ភូមិ​ ​និង​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​នឹង​មាន​ភាព​ងាយស្រួល ​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​ ​ដោយ​សារ​ឱកាស​កំពុង​កើន​ឡើង​ខ្លាំង​ ​ប៉ុន្តែ​ពួកគេ​ក៏​ទាមទារ​ការ​បណ្តុះបណ្តាល​បន្ថែម​ ​ដើម្បី​ផ្លាស់ប្តូរ​ជំនាញ​ ​ឬ​បន្ថែម​ជំនាញ​ថ្មី​ទៅ​ក្នុង​អាជីព​របស់​ពួកគេ​ ​ដែល​ស្របតាម​សេដ្ឋកិច្ច ​ដែល​កំពុង​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​។​

ជាង​នេះ​ទៅទៀត​ ​សិស្ស​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ក​ម្រិ​ត​មួយ​ ​ពីរ​ ​និង​បី​ ​ព្រមទាំង​សិស្ស​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​បច្ចេកទេស​ខ្ពស់​ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ទទួល​បាន​ភាព​រីក​ចម្រើន​កាន់តែ​លឿន​ក្នុង​អាជីព​របស់​ពួកគេ​ ​ខណៈ​ដែល​និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់ឧត្តម​សិក្សា ​ក៏​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​រីក​ចម្រើន​រួម​ជាមួ​យនឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ​។​

ជាមួយគ្នា​នេះ​ ​ជំនាញ​ដែល​និយោជក​ ត្រូវការ​ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ​ ​មាន​ភាសា​អង់គ្លេស​ ​និង​ភាសា​ចិន​ ​ជំនាញ​បច្ចេកទេស​ ​ជំនាញ​អនុវត្ត​ជាក់ស្តែង​ ​ការដោះស្រាយបញ្ហា​ ​ជំនាញ​ទំនាក់ទំនង​ ​ជំនាញ​សម្របសម្រួល​ ​ការ​គ្រប់គ្រង​ពេលវេលា​ ​ការ​ត្រួតពិនិត្យ​ ​និង​សេវាកម្ម​អតិថិជន​។​

យោង​តាម​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​ស្ថានភាព​ទី​ផ្សារ​ការងារ​ពិភពលោក​នៅតែ​មាន​ស្ថិរភាព​ ​ដែល​នាំ​ឱ្យ​មាន​កំណើន​ការងា​រ​ចំនួន​​២​,​២​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​៣​ ប៉ុន្តែ​ការ​កើន​ឡើង​នេះ​គឺ​តិច​ជាង​ឆ្នាំមុន​ដែល​មាន​២​,​៨​ភាគរយ​។​ ​សម្រាប់​ឆ្នាំនេះ​ ​ពិភពលោក​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើត​ការងារ​បន្ថែម​ សម្រាប់​មនុស្ស​ចំនួន​៥​២​,​៨​លាន​នាក់​ ​កើន​ឡើង​០​,​៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here