ទំហំពាណិជ្ជកម្មកម្ពុជាលើទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ជាង៤០០០លានដុល្លារក្នុងខែដំបូងឆ្នាំ២០២៤

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ទំហំពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ សម្រេចបានទឹកប្រាក់សរុបជាង៤ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេស មានចំនួនជាង២ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញរបាយការណ៍នៃការពាណិជ្ជកម្ម នៅក្នុងទីផ្សារអន្តរជាតិរបស់កម្ពុជាកាលពីពេលថ្មីៗនេះ ដោយក្នុងនោះសម្រាប់ខែដំបូងក្នុងឆ្នាំ២០២៤ នេះ ការធ្វើពាណិជ្ជកម្មទំនិញ ជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបចំនួនជាង៤ពាន់លានដុល្លារ កើនឡើងជិត១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៣ ។
ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូលទំនិញ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារ កើនឡើងជាង៨ភាគរយ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង១ពាន់លានដុល្លារ, វៀតណាមជាង៣០០លានដុល្លារ ថៃ២៣៦ លានដុល្លារ សឹង្ហបុរី៧៥លានដុល្លារ, ឥណ្ឌូនស៊ី៧១ លានដុល្លារជាដើម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here