លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈកម្ពុជាគួរតែសម្លឹងទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីទាក់ទាញការវិនិយោគ

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកឧកញ៉ា គឹម ហ៊ាង ប្រធាន KW Cambodia បានលើកឡើងថា កម្ពុជាគួរតែបង្កើនការទាក់ទាញការវិនិយោគពីតំបន់មជ្ឈឹមបូព៌ា ដើម្បីជម្រុញការលើកកំពស់សេដ្ឋកិច្ច និងអចលនទ្រព្យ។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការទាក់ទាញវិនិយោគ ដោយមិនរំពឹងតែពីប្រទេសចិននោះទេ ប្រទេសសំខាន់មួយទៀត ដែលកម្ពុជាគួរសម្លឹងមក គឺវិនិយោគិនមកពីបណ្តាប្រទេសអារ៉ាប់ ដែលនៅប៉ែកមជ្ឈឹមពូព៌ាប្រទេស ព្រោះប្រទេសដែលចាយលុយខ្លាំងជាងគេ ក្នុងអំឡុងឆ្នាំ២០២៣ គឺប្រទេសក្នុងតំបន់អារ៉ាប់ ដែលជាប្រទេសដែលមានលុយមហាសាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ខ្ញុំមើលឃើញថា បើសិនជាយើងអាចទាក់ទាញ ចិនផង កូរ៉េផង ជប៉ុន អាស៊ាន កុំភ្លេចប្រទេសនៅតំបន់មជ្ឈឹមប្រទេស គឺអារ៉ាប់”។លោកបន្តថា  “ប្រសិនបើអារ៉ាប់ទម្លាក់លុយមកតែ២០ពាន់លានដុល្លារ ឆ្នាំ២០២៤នៅក្នុងស្រុកខ្មែរ សេដ្ឋកិច្ចខ្មែរ នឹងល្អដូចឆ្នាំ២០១៩ អីចឹង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here