ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន​កើន​ដល់​ទំហំ​ទឹកប្រាក់​ជាង ៤,៣៦ពាន់​លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន មាន​ចំណែក៤៧,៩០% នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល ដែលមាន​ទំហំ​ចំនួន៩,១១ពាន់​លាន​ដុល្លារ ឬ៤,៣៦ ពាន់​លាន​ដុល្លារ គិត​ត្រិ​ម​ត្រីមាស​ទី៣ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (ខេ​ម​បូ​ឌា)។

ពាក្យស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល បានបង្ហាញ​អំពី​បំណង​របស់​អ្នកប្រើប្រាស់​ក្នុងការ​ទទួលបាន​ឥណទាន ក្នុង​លក្ខណៈ​ជា​ឥណទាន សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ប័ណ្ណឥណទាន និង​កម្ចី​អចលនទ្រព្យ។ ដំណើរការ​ឥណទាន​លក្ខណៈ​បុគ្គល បង្ហាញ​អំពី​ទំហំ​ឥណទាន​លក្ខណៈ​បុគ្គល នៅ​បំណាច់​ត្រីមាស​ឆ្លុះបញ្ចាំង​ពី​ទីផ្សារ​ឥណទាន​សកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ២០២០ ចំនួន​គណនី​ឥណ ទាន​លក្ខណៈ​បុគ្គល​មានការ​កើនឡើង​តិចតួច+០,២៨%ពី​ត្រីមាស​មុន ដែល​ធ្វើអោយ​ចំនួន​គណនី​នៅ​ទូទាំងប្រទេស​កើនឡើង​នៅត្រឹម១,២៧លាន​ដុល្លារ។ ក្នុងចំណោម​ចំនួន​នេះ៨១,១២% ជា​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ខណៈដែល​ចំណែក​តូច​ជាង​នេះ​គឺ កម្ចី​អចលនទ្រព្យ (១០,៥៨%) និង  កម្ចី​ប័ណ្ណឥណទាន (៨,៣០%) ។

ការកើនឡើង​នេះ ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​តំបន់​ចំនួន៣នៅ​កម្ពុជា +៣,២%នៅ​តំបន់​ខ្ពង់រាប +០,៧%នៅ តំបន់​បឹង​ទន្លេសាប និង  +០,៣% នៅ​តំបន់ឆ្នេរ បាន​ធ្លាក់ចុះ​នៃ​ចំនួន​គណនី​ឥណទាន-០,៩% ។

ចំណែកឯ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល ក៏បាន​បន្ត​កើន​ឡើងជា​លំដាប់​ក្នុង​កម្រិត+៤,៣៥% គិត​ត្រឹម​ពី​ខែកញ្ញា ឆ្នាំ២០២០ ។

នៅ​ចុង​ត្រីមាស​នេះ សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល មាន​ទំហំ​ចំនួន៩,១១ ពាន់​លាន​ដុល្លារ។ កម្ចី​អចលនទ្រព្យ​មាន​លើសពី​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប ៥១,៥១% ។ ចំណែកឯ​សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មាន​ចំណែក៤៧,៩០% (៤,៣៦ ពាន់​លាន​ដុល្លារ)។

បើទោះបីជា​ចំនួន​គណនី នៃ​កម្ចី​អចលនទ្រព្យ​មាន​ចំនួន​ត្រឹម១០,៥៨% នៃ​ចំនួន​គណនី​សរុប, ក៏ប៉ុន្តែ​ចំនួន​នេះ​មាន​ទំហំ​ច្រើនជាង​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​សរុប។ សមតុល្យ​ប័ណ្ណឥណទាន​មាន​ចំណែក​តូច​គឺ​ត្រឹមតែ០,៥៨% ប៉ុណ្ណោះ។

និយាយ​ជារួម កំណើន​វិជ្ជមាន មាននៅ​តំបន់​ទំនាប +៥,១% តំបន់ឆ្នេរ +៣,៤% តំបន់​ខ្ពង់រាប +២,៥%និង តំបន់​ទន្លេសាប +១,៥% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here