តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសន្ទស្សន៍ប្រាក់ដុល្លារ ធ្លាក់ថ្លៃចុះ ខណៈអ្នកវិនិយោគកំពុងរង់ចាំស្តាប់ប្រសាសន៍របស់មន្ត្រីធនាគារកណ្តាលអាមេរិក ដើម្បីស្ទាបស្ទង់ល្បឿននៃការបញ្ចុះអត្រាការប្រាក់នៅឆ្នាំនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះមកនៅត្រឹម២០៣៤,២១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម២០៥១,៧០ដុល្លារ ក្នុងមួយអោន។

មន្ត្រីធនាគារ Fed ចំនួនពីរនាក់បានអះអាងកាលពីថ្ងៃអង្គារថា ប្រសិនបើសេដ្ឋកិច្ចអាមេរិកដំណើរការដូចការរំពឹងទុក នោះធនាគារអាចបើកទ្វារឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែ ការ ប្រយុទ្ធ ប្រឆាំង នឹង អតិផរណា គឺមិន ទាន់ បញ្ចប់នៅឡើយទេ។

យោងតាមរបាយការណ៍បង្ហាញថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិក បានបង្កើតការងារបន្ថែមចំនួន៣៥៣.០០០ នៅក្នុងខែមករា បើធៀបនឹងការព្យាករណ៍ត្រឹមតែ១៨០.០០០ ដែលមានន័យថា អត្រាអ្នកមានការងារធ្វើនៅសហរដ្ឋអាមេរិកមានការកើនឡើងយ៉ាងគំហុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោយពីបានចេញផ្សាយរបាយការណ៍ការងារនេះ អ្នកវិនិយោគសម្លឹងឃើញឱកាសកាន់តែតិចតួចជាងមុន ដែលធនាគារកណ្តាលអាមេរិក(Fed)អាចនឹងបញ្ចុះអត្រាការប្រាក់ ក្នុងពេលឆាប់ៗ ឬខែមីនាខាងមុខ។

នៅពេលនេះ ទីផ្សារមើលឃើញឱកាសត្រឹមតែ១៩,៥ភាគរយប៉ុណ្ណោះ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅខែមីនាខាងមុខ។ នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៩៩ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៨៨ភាគរយ ដល់២២,២០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២,៦១ភាគរយដល់៨៨០,២១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃ palladium បានធ្លាក់ចុះ៥,៤៣%ដល់៨៩៨,៨៧ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here