ដំណឹងល្អៈ ប្រមុខរដ្ឋាភិបាលកម្ពុជា ថៃសម្រួលទិដ្ឋាការដល់ពលករឆ្លងដែនសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខ

        ដោយៈ គង់ សូរិយា

        ប្រទេសថៃៈ  ប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នា ក្នុងការសម្រួលទិដ្ឋាការដល់ពលករឆ្លងដែន សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ចប់ដំណើរទស្សកិច្ច នៅប្រទេសថៃ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការសម្រួលដំណើរទៅវិញទៅមករបស់ពលករ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ខាងមុខនេះ។

ឧទាហរណ៍ តាមរយៈការសម្រួលថ្លៃទិដ្ឋាការ ទៅវិញទៅមក។ កម្ពុជា-ថៃ ក៏បានបេ្ដជ្ញាចិត្ដខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងវិស័យទេសចរណ៍ ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រ២ គោលដៅទេសចរណ៍តែមួយផងដែរ”។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here