រដ្ឋបាលក្រុងព្រះសីហនុពង្រឹងសណ្ឋាប់ធ្នាប់ និងសោភ័ណភាព សាធារណៈ

        ដោយៈ គង់ សូរិយា

ព្រះសីហនុៈ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និងបងប្អូនជាអ្នកលក់ដូរចល័ត នៅបរិវេណទីលានសម្តេចតេជោ ក្រុងព្រះសីហនុ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយផ្តោតលើការពិភាក្សា ជាមួយបងប្អូនជាអ្នកលក់ដូរចល័តនៅក្នុងបរិវេណ ទីលានសម្តេចតេជោ ក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថានទីក្រុងព្រះសីហនុ ឱ្យមានសោភណភា​ព និងបរិស្ថានល្អស្អាតសកសម្យ ជាទីក្រុងទេសចរណ៍នាទិសនារតី។

ស្មារតីនៃកិច្ចប្រជុំ រដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការណែនាំមួយចំនួនដល់បងប្អូនជាអ្នកលក់ដូរដូចជា ទី១ -ការលក់ដូរនៅទីតាំងខាងលើត្រូវធ្វើឡើងជាចល័ត មិនអនុញ្ញាតឱ្យមានការបោះទីតាំងជាដាច់ខាត។ ទី២ -ត្រូវចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ មិនអនុញ្ញាតឱ្យយករទេះ ឬមធ្យោបាយនានាចូលក្នុងទីលានសម្តេចតេជោឡើយ។ ទី៣ -អ្នកលក់ទាំងអស់ត្រូវបញ្ចប់ការលក់ដូរ និងរួមគ្នាប្រមូលសម្អាតបរិវេណទីលាន សម្តេចតេជោឱ្យបានរួចរាល់មុនម៉ោង ៣ទៀបភ្លឺ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤ -ត្រូវបញ្ចញសំរាមឱ្យបានទៀងទាត់ តាមពេលវេលាដែលរដ្ឋបាលក្រុងបានកំណត់ ទី៥ -មិនបង្កជម្លាះរវាងអ្នកលក់ដូរ ទី៦ -ហាមបង្កសម្លេងរំខានដល់អ្នកដទៃ រួមទាំងការចាក់ធុងបាស់។ ទី៧ -ចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងស្តាប់តាមការណែនាំរបស់រដ្ឋបាលក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here