រដ្ឋាភិបាលកូរ៉េគ្រោងចំណាយទុន៧៥លានដុល្លារ ដើម្បីជួយជំរុញដល់ក្រុមហ៊ុនក្នុងស្រុកឱ្យវិលចូលប្រទេសកំណើតវិញ

ដោយ: គង់ លាងហួរ

សេអ៊ូល: ក្រសួងឧស្សាហកម្ម នៃប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនគ្រោងនឹងចំណាយប្រាក់ ចំនួន១០០ពាន់លានវ៉ុន (៧៤,៩លានដុល្លារ) នៅឆ្នាំនេះ ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ដែលនាំយកផលិតកម្ម របស់ពួកគេពីបរទេស ត្រលប់មកចូលក្នុងប្រទេសកំណើតវិញ។

បរិមាណទឹកប្រាក់ខាងលើនេះ បង្ហាញពីការកើនឡើង៧៥ភាគរយ បើធៀបនឹងថវិកាចំនួន៥៧ពាន់លានវ៉ុន ដែលត្រូវបានបែងចែក ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។

ទន្ទឹមគ្នានេះ ប្រទេសកូរ៉េខាងត្បូង ក៏គ្រោងនឹងផ្តល់ការបញ្ចុះពន្ធសាជីវកម្មរយៈពេល១០ឆ្នាំផងដែរ បើធៀបនឹងការកំណត់ពីមុនត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

South Korea's Exports Grow in Sign Momentum to Carry Into 2024 - Bloomberg

ជាពិសេស ចំពោះក្រុមហ៊ុន ដែលវិនិយោគនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រដូចជា គ្រឿងអេឡិចត្រូនិក អេក្រង់ អាគុយ និងវ៉ាក់សាំង រដ្ឋាភិបាលកូរ៉េ នឹងផ្តល់ការឧបត្ថម្ភធន៤៥ភាគរយ សម្រាប់ការវិនិ​យោគ ដែលធ្វើឡើងនៅខាងក្រៅតំបន់ទីក្រុងសេអ៊ូល បើធៀបនឹងការឧបត្ថម្ភធនពីមុនត្រឹមតែ២១%។

ក្រសួងឧស្សាហកម្មបានបន្ថែមថា ការវិនិយោគ ដែលធ្វើឡើងនៅក្នុងតំបន់ទីក្រុងសេអ៊ូល នឹងទទួលបានប្រាក់ឧបត្ថម្ភធនចំនួន២៦ភាគរយ។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Yonhap។

លោក Park Duk-ryul អគ្គនាយក​ទទួលបន្ទុកលើគោលនយោបាយ​វិនិយោគ​ឆ្លង​ព្រំដែនបានលើកឡើងថា “ការវិលត្រលប់មកវិញនៃក្រុមហ៊ុនក្នុងស្រុក នៅក្នុងឧស្សាហកម្មទំនើបៗ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ រួមទាំងការវិនិយោគ និងបង្កើតការងារ ក៏ដូចជាធានាបាននូវសន្ទុះ នៃការនាំចេញផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here