ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានជិត ៦០លានដុល្លារក្នុងរយៈពេល៩ខែ

ដោយ៖ ម៉ាណេត

ព្រះសីហនុ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PPSP) មានចំណូលសរុបចំនួន៨០.៣៤៦.៩៣៥.០០០រៀល ក្នុងត្រីមាសទី៣ឆ្នំា២០២០ ថយជាងក្នុងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន១១.២១០.១៧០.០០០រៀល ស្មើនឹង១២,២៤%។ នេះបើយោងតាមរបាយការណ៍របស់ PPSP ដាក់ជូនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

របាយការណ៍ បានឱ្យដឹងថា ចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦.៥៧៤.៥៥៧.០០០រៀល ថយចុះចំនួន១៧.៧០៦.០៤៥.០០០រៀល ស្មើនឹង ៧២,៩២%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៦៨០.៣៣៣.០០០រៀល (ប្រមាណ ៥៦,៩២លានដុល្លារ) ថយចុះចំនួន១៥.១៨៨.៨០១.០០០ រៀល ស្មើនឹង ៦,២៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩។

ចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៥.៧៣៥.០៧៦.០០០រៀល ថយចុះចំនួន ១៨.៣៣០.១៦៥.០០០ រៀល ស្មើនឹង ៥៣,៨១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩។

នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧៥.៨៨០.៨១៤.០០០រៀល កើនឡើងចំនួន ៣.៦១៤.៥៩៣.០០០រៀល ស្មើនឹង ០,២៦% និងមូលធនសរុប មានចំនួន ៦៩១.៤៨៨.៩០០.០០០រៀល កើនឡើងចំនួន ៨.៩៦៤.០៦០.០០០រៀល ស្មើនឹង ១,៣១%៕

LEAVE A REPLY

Please enter your comment!
Please enter your name here