កម្ពុជាត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ក្នុងខែមីនា ខាងមុខនេះ

        ដោយៈ គង់ ម៉ាលីនណា

        សៀមរាបៈ អភិបាលរងខេត្តសៀមរាប លោក​ យុន​ លីន​ណេ​ បានចូលរួមបើកកិច្ចប្រជុំពិនិត្យទីតាំង​ និងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨​ ក្នុងខែមិនាខាងមុខនេះ។

កិច្ចប្រជុំនវដឹកនាំដោយ ​លោកសូ​ ម៉ារ៉ា​ រដ្ឋលេខាធិការក្រសួងទេសចរណ៍​ និងមន្រ្តីពាក់ព័ន្ឋ។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨នេះ គ្រោងនឹងរៀបចំសកម្មភា​ពកម្សាន្តជាច្រើន ដូចជា ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោលជាដើម។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀប​ចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានឱ្យដឹងថា កម្មវិធីបុណ្យទន្លេលើកទី៨នោះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ -១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។​ ជាមួយគ្នានេះផងដែរ​ ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជន ឱ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តភាព និងចូលរួមសម្រេ​ចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្ត ជាប់តាមដងទន្លេនៃកម្ពុជា​ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើន មកចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះ។

លោកបន្ថែមថា ក្រៅពីមានបំណងទាក់ទាញភ្ញៀវទេសចរចូលរួមបុណ្យទន្លេ នេះក៏ជាឱកាសបំផុសចលនាមហាជន ឲ្យចូលរួមក្នុងការងារអភិវឌ្ឍន៍ ធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិកា​រណ៍ទេសចរណ៍ថ្មីៗ នៅតាមបណ្ដាខេត្ត ជាប់តាមដងទន្លេ របស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here