តើអ្វីទៅជាបញ្ហាដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ដែលពិបាកដោះស្រាយនាពេលបច្ចុប្បន្ន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ឥណ្ឌាគឺជាប្រទេសផលិតទំនិញកសិកម្មដ៏ធំបំផុតនៅលើពិពលោក ដូចជាអង្ករ ស្រូវសាលី ទឹកដោះគោ និងអំពៅ  ប៉ុន្តែប្រជាជនរាប់លាននាក់កំពុងអត់ឃ្លាន និងរស់នៅទាំងត្រដាបត្រដួសក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ។

អ្នកតំណាងមួយរូបមកពីក្រុមហ៊ុនចំណីអាហារ Bunge Limited បានប្រាប់សារពត៌មាន CNBC នៅខាងក្រៅកម្មវិធី Commodity Trading Week  ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីថា “ភាពអត់ឃ្លានគឺជាបញ្ហាដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា”។

លោក Amit Sharma ប្រធានក្រុមប្រតិបត្តិពាណិជ្ជកម្មសកលរបស់ក្រុមហ៊ុន Bunge លើកឡើងថា “ប្រទេសឥណ្ឌា នៅតែមានមនុស្សរាប់លាននាក់ ដែលកំពុងស្រេកឃ្លាន។  ពួកគេមិនទទួលបានអាហារដែលពួកគេចង់បរិភោគទេ។  ប្រសិន បើ ពួកគេ ទទួល បាន អាហារ ក៏អាហារមិន មាន ជីវជាតិដែរ”។

ប្រទេសឥណ្ឌាគឺជាប្រទេសផលិតអាហារធំជាងគេទីពីរ នៅលើពិភពលោក ប៉ុន្តែប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ១១១ ក្នុងចំណោម១២៥ប្រទេសដែលស្ថិតនៅក្នុងសន្ទស្សន៍ភាពអត់ឃ្លានសកល ដែលបានចុះផ្សាយនាពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ថ្នាក់លេខ១១១នេះបង្ហាញថា កម្រិតនៃភាពអត់ឃ្លានរបស់ប្រជាជននៅក្នុងប្រទេសឥណ្ឌាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រទេសឥណ្ឌា ដែលមានប្រជាជនចំនួន១,៤ពាន់លាននាក់ ពោលគឺស្មើនឹងមួយភាគបួននៃប្រជាជនពិភពលោក កំពុងខ្វះខាតអាហារូបត្ថម្ភ ខណៈប្រជាជនជាង១៩០លាននាក់កំពុងស្រេកឃ្លាន។

ទោះជាយ៉ាងនេះក្តី នាយកដ្ឋានអាហារ និងការចែកចាយសាធារណៈរបស់ប្រទេសឥណ្ឌា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារពត៌មាន CNBC នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here