រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងកាត់បន្ថយពន្ធលើទំនិញនាំចូលពីបរទេសចំនួន៧៦មុខនៅឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រសួងហិរញ្ញវត្ថុ ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋាភិបាលគ្រោងកាត់បន្ថយពន្ធគយ លើផលិតផលឧស្សា​ហកម្ម និងមុខម្ហូបចំនួន៧៦នៅឆ្នាំ២០២៤នេះ ដើម្បីបង្កើនការប្រកួត​ប្រជែងក្នុងវិស័យឧស្សាហកម្ម និងទប់ស្កាត់អតិផរណា។

ផែនការកាត់បន្ថយពន្ធដែលបានគ្រោងទុក គឺជាផ្នែកមួយនៃប្រព័ន្ធពន្ធ ដែលមានភាពបត់បែន របស់ប្រទេសកូរ៉េខាងត្បូង ដែល រដ្ឋាភិបាលរបស់ប្រទេសនេះ កែសម្រួលអត្រាពន្ធមូលដ្ឋានជាបណ្តោះ​អាសន្នលើទំនិញនាំចូល ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃទំនិញមានស្ថិរភាព និងការពារអ្នកផលិតក្នុងស្រុក។

ក្នុងចំណោមផលិតផលសរុបទាំង៧៦ ក្នុងនោះផលិតផលចំនួន១៩មុខ ស្ថិតនៅក្នុងឧស្សាហកម្មថ្មី ដូចជាឧបករណ៍ semiconductors ថ្មអាគុយបន្ទាប់បន្សំ និងអ៊ីដ្រូសែនជាដើម ហើយ ផលិតផល១៨មុខទៀត គឺពាក់ព័ន្ធនឹងវិស័យរថយន្ត ដែក និងគីមី

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសនេះនឹងអនុវត្តន៍ គោលនយោបាយពន្ធសូន្យ សម្រាប់ការនាំចូលឧស្ម័នប្រេងរាវ និងឧស្ម័នធម្មជាតិ ក្នុងអំឡុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤នេះ។

ប្រទេសកូរ៉េបានខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃទំ​និញអាចស្ថិតនៅក្រោមការគ្រប់គ្រង ដោយសារតែអតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយឺតជាងការរំពឹងទុក ស្របពេលដែលតម្លៃប្រេង​មានការប្រែប្រួល និងភាពមិនច្បាស់លាស់ មកពីកត្តាខាងក្រៅផ្សេងទៀត។

ជាក់ស្តែង តម្លៃទំនិញប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូង បានកើនឡើងជាង៣ភាគរយ សម្រាប់រយៈពេល៣ខែជាប់ៗគ្នា គិតត្រឹមខែតុលា ឆ្នាំមុន ប៉ុន្តែអតិផរណាហាក់បានបង្ហាញ ពីនិន្នាការធ្លាក់ចុះនៅឆ្នាំនេះ៕ប្រភព៖Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here