កម្ពុជា ទទួលបានគម្រោងវិនិយោគឯកជន១១៣ ជាមួយនឹងទុនជាង ២,៣ពាន់លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ កម្ពុជាទទួលបានគម្រោងវិនិយោគឯកជនចំនួន១១៣ ដែលមានតម្លៃ ២ ៣២៩ លានដុល្លារ ក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០ ធ្លាក់ចុះជាង ១៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដោយសារការជះឥទ្ធិពលការឆ្លងរាលដាលកូវីដ១៩។ នេះបើយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ គម្រោងទាំងនេះ បានបង្កើតឱកាសការងារ ៨៤ ៤៣២ កន្លែង ក្នុងរយៈពេល ៨ខែ ឆ្នាំនេះ។

ទុនវិនិយោគ ដែលបានមកពីគម្រោងវិនិយោគឯកជនសរុប ១១៣ គម្រោងនេះ មានចំនួន ២ ៣២៩ លានដុល្លារ ថយចុះ ៥៧,១ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក៏ដោយរបាយការណ៍ខាងលើបានឱ្យដឹងថា ទោះបីគម្រោងវិនិយោគជារួមធ្លាក់ចុះ ប៉ុន្តែសម្រាប់គម្រោងវិនិយោគវិស័យឧស្សាហកម្មបានកើនឡើង ៨គម្រោង។

គម្រោងវិនិយោគឯកជនសំដៅដល់គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

អ្នកជំនាញ បានលើកឡើងថា ការធ្លាក់ចុះនេះពិតណាស់គឺដោយសារការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបានរាំងខ្ទប់មិនឱ្យវិនិយោគិនបរទេសចូលមកប្រទេសកម្ពុជាបាន។

ទោះយ៉ាងណាក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏បានដាក់ចេញនូវប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដើម្បីជួយសម្រួលដល់វិនិយោគិនដែលចង់បើកក្រុមហ៊ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here