តើប្រទេសណាផលិតប្រេងច្រើនជាងគេបំផុតទាំង៥របស់ ពិភពលោក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែត្រូវការប្រេងឥន្ធនៈជាចាំបាច់ ខណៈដែលប្រេងជាវត្ថុធាតុដើម ដែលមិនអាចខ្វះបាន សម្រាប់មធ្យោបាយធ្វើដំណើរប្រចាំឆ្នាំ របស់ប្រជាជនទូទៅ។

ដូច្នេះ​ តាមរយៈការចុះផ្សាយអត្ថបទនេះ យើងនឹងនាំអ្នកអានឱ្យស្គាល់អំពីប្រទេសទាំង៥ ដែលផលិតប្រេងច្រើនជាងគេបំផុត នៅលើពិភពលោក ដោយដកស្រង់ចេញពីសារព័ត៌មាន insidermonkey។

ទី១: សហរដ្ឋអាមេរិក

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកឈរនៅលើកំពូលតារាង ក្នុងឋានៈជាប្រទេសដែលផលិតប្រេងជាងគេលំដាប់ទី១ នៅទូទាំងពិភពលោក។ ប្រទេសមហាអំណាចមួយនេះ ផលិតប្រេងចំនួន១៧,៧៧លានបារ៉ែល ក្នុងមួយថ្ងៃ។

ទី២: ប្រទេសអារ៉ាប៊ីសាអូឌីត

អារ៉ាប់ប៊ីសាអូឌីតគឺជាប្រទេស ដែលមានផ្ទៃក្រឡាធំជាងគេនៅតំបន់មជ្ឈឹមបូព៌ា ហើយប្រទេសនេះក៏ជាប្រភពនាំចេញប្រេងដ៏សំខាន់ជាងគេបំផុតមួយនៅលើពិភពលោកផងដែរ។ អារ៉ាប៊ីសាអូឌីតអាចផលិតប្រេងជាង១២,១៣លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺជាប្រទេសផលិតប្រេងធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីអាមេរិក។

ទី៣: ប្រទេសរុស្ស៊ី

រុស្ស៊ី គឺជាប្រទេសដែលមានផ្ទៃក្រឡាធំជាងគេបំផុតទី១ នៅលើផែនទីពិភពលោក និងជាប្រទេសផលិតប្រេងច្រើនជាងគេទី៣ នៅលើពិភពលោក បន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត។

ប្រទេសរុស្ស៊ី អាចផលិតប្រេងបានជាង១១,២ លានបារ៉ែលក្នុងមួយថ្ងៃ។

ទី៤: ប្រទេសកាណាដា

កាណាដា គឺជាប្រទេសដែលមានផ្ទៃក្រឡាធំជាងគេបំផុតទី២ នៅលើផែនទីពិភពលោក និងជាប្រទេសផលិតប្រេងច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក បន្ទាប់ពីអាមេរិក អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។ បច្ចុប្បន្ន ប្រទេសកាណាដា អាចផលិតប្រេងបាន៥,៥៧លានបារ៉ែលក្នុងមួយថ្ងៃ។

ទី៥: ប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់គឺជាប្រទេស ដែលផលិតប្រេងច្រើនជាងគេ លំដាប់ទី៥របស់ពិភពលោក ហើយវាក៏ជាប្រទេស ដែលកាន់កាប់ទុនបម្រុងប្រេងធំជាងគេបំផុតទី៥ នៅលើពិភពលោកផងដែរ។ ប្រទេសអ៊ីរ៉ាក់អាចផលិតប្រេងបាន៤,៥២លានបារ៉ែលក្នុងមួយថ្ងៃ។

ប្រទេសមួយនេះ ពឹងផ្អែកយ៉ាងខ្លាំងសំបើម ទៅលើការផលិតប្រេង និងជាប្រទេសនាំចេញប្រេងដ៏សំខាន់មួយ របស់ពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here