ក្រសួងបរិស្ថានដាក់ឲ្យប្រើប្រាស់ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សហគមន៍មូលដ្ឋានឆ្នាំ២០២៤ -២០២៨ជាផ្លូវការហើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន ២០២៤-២០២៨ នេះគឺជាឯកសារសំខាន់មួយរបស់ ក្រសួងបរិស្ថានសម្រាប់ប្រើជាផែនទីបង្ហាញផ្លូវ ក្នុងការរួមចំណែកលើកកម្ពស់ ការគ្រប់គ្រង់ និងការការពារតំបន់ ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជានាពេលអនាគត ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ មានទិសដៅស្របគ្នាជាមួយយុទ្ធសាស្ត្រ “បញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព ជាវិស័យអាទិភាពមួយក្នុងចំណោម វិស័យអាទិភាពដទៃទៀតនៃមុំទាំង៥របស់បញ្ចកោណ។

បញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ បានផ្តោតលើការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ដែលក្នុងនោះ រាជរដ្ឋាភិបាល បានចាត់អាទិភាពកិច្ចការចំនួន៥ដូចជា ទី១ ការធ្វើបរមភាវូបនីយកម្ម (Optimization) ផលលាភប្រជាសាស្ត្រ ការពង្រឹងភាពធន់ប្រជាសាស្ត្រ និងការលើកកម្ពស់សមភាពយេនឌ័រ

ទី២  ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសច​រណ៍ប្រកបដោយចីរភាព ទី៣ ការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ។

ទី៤ ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម និងទី៥ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង៕

LEAVE A REPLY

Please enter your comment!
Please enter your name here