រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មៈ ឆ្នាំ២០២៤គ្រប់ការផ្តល់សេវាកម្មនឹងប្រើប្រាស់តាមអនឡាញ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ លោក ហែម វណ្ណឌី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និង​នវានុវត្ត​ន៍បាន​គូស​បញ្ជាក់ថា ឆ្នាំ ២០២៤ ក្រសួងនឹង​ជំរុញ​រាល់ ​ការ​ផ្តល់​សេវា​ផ្សេងៗ​របស់​ក្រសួង នឹង​​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ឬប្រព័ន្ធ​អនឡាញ​​ទាំង​អស់។

ការ​លើកឡើង​នេះ ​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ជាតិ​ទាំង​អស់ ​រុញ​​ការ​ផ្តល់​សេវា​កម្ម​ផ្សេង​ៗ​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​​​បង្កើនការ​ប្រកួតប្រជែង​ ក្នុង​បរិបទ​សេដ្ឋកិច្ច​សកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទង​កា​រៀបចំ​ការ​ផ្តល់​សេវា​តាមអនឡាញ បើ​តាមលោក​​រដ្ឋមន្រ្តី​ ក្រសួងបាន​បង្កើត​ច្រក​ចេញចូល​តែមួយ One stop service window ក្នុង​ន័យ​បម្រើការ​​ផ្តល់​សេវា​ឲ្យ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព កាត់​បន្ថយ​ចំណាយ​ពេល​វេលា​របស់​អ្នក​ប្រើប្រាស់។

លោក​រដ្ឋមន្រ្តីអះអាង​​ថា សេវា​សាធាណៈ​ជា​តម្រូវការ​ចាំបាច់​របស់​វិស័យឯកជន ដែល​ចាំបាច់​ស្ថាប័នជាតិ​​ ត្រូវ​បន្ត​សម្រួល​ឆ្លើយតប​តាម​បរិបទ​នៃ​បច្ចេកវិទ្យា ​និង​ស្ថានភាព​នៃ​ប្រកួត​ប្រជែង​នាពេល​បច្ចុប្បន្ន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here