Chief Bank ដាក់ចេញគោលដៅយុទ្ឋសាស្រ្តអាជីវកម្មឆ្នាំ២០២៤

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ក្នុងគោលដៅឆ្លុះបញ្ចាំងនូវសមិទ្ឋផលឆ្នាំចាស់ និងរៀបចំផែនការយុទ្ឋសាស្រ្តអាជីវកម្ម សម្រាប់ឆ្នាំ២០២៤នេះ ធនាគារChief បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួន។

សិក្ខាសាលាដែលបានប្រារពឡើង កាលពីចុងសប្តាហ៍ទី៣ នៃខែមករា កន្លងមកនេះ បានធ្វើឡើងក្រោមអធិបតីភាព ពីលោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ឋអគ្គនាយកធនាគារChief Bank ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរយនាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលបានសម្រេចនាឆ្នាំកន្លងៗទៅ និងការកំណត់គោលដៅជាយុទ្ធសាស្រ្ត ក៏ដូចជាផែនការអាជីវកម្មធនាគារ ឈីហ្វក្នុងឆ្នាំ២០២៤។ សិក្ខាសិលានេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ឈីហ្វ ហើយឆ្លៀតឱកាសនេះផងដែរ ក៏មានការបេ្ដជ្ញាចិត្តពីបុគ្គលិក ក្នុងការអភិវឌ្ឍន៍សមត្ថ​ភាពចំណេះដឹងឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យស្របទៅតាមតម្រូវការអតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here